Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកភូមិ​បង្កោង​រៀបចំ​ពិធី​រកត្រី​រួមដើម្បី​ត្រៀម​ឡើង​មាឃ​នៅ​ថ្ងៃ​៣​កើត

ដោយ Pothe Thun
06/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ប្រជាជន​ក្នុង​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​រៀបចំ​ពិធី​រកត្រី​រួម​ក្នុង​បឹង​អភិរក្ស ជា​បឹង​មួយ ដែល​អ្នក​ភូមិ​តែងតែ​អភិរក្ស​ទុក មិន​អនុញ្ញាត​ឱ្យ​នេសាទ​ផ្តេសផ្តាស​ចាប់ពី​ខែ​មិថុនា​មក ដើម្បី​រក្សា​ត្រី​ទុក​សម្រាប់​ប្រារព្ធ​ពិធី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា ដែល​ជា​ទំនៀម​ធ្វើ​ជា​រៀងរាល់ឆ្នាំ​មិន​ខាន ប៉ុន្តែ​ពេល​វេលា​មិន​អាច​កំណត់​យក​ថ្ងៃ​ណា​មួយ​ជា​ក់លាស់​បាន​ទេ ដោយ​អាស្រ័យ​លើទឹក​បឹង បើសិន​ទឹក​បឹង​នៅ​ច្រើន​ក៏​ពន្យា​ពេល​រង់ចាំ​ទឹក​បឹង​រី​ង ដើម្បី​អាច​ចាប់​ត្រី​បាន​ច្រើន តែ​ឆ្នាំនេះ​ទឹក​សមល្មម​អាច​ឱ្យ​ប្រជាជន​នេសាទ​ត្រី​បាន និង​ចំ​ពេល​វេលា​ល្មម ដូច្នេះ​ពិធី​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​៣​កើត ស្អែក​នេះ ។​

​លោក ពេជ្រ ឃិន មេភូមិ​បង្កោង បានឱ្យដឹងថា ពិធី​រក​ត្រី​នេះ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្តង​ជា​រៀងរាល់​ខែ​មាឃ បន្ទាប់​ពី​ឯកភាព​ពី​ចាស់​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ និង​បាន​ប្រកាស​កំណត់​ថ្ងៃ​រកត្រី ដើម្បី​យក​ត្រី​ទៅធ្វើ​ទឹក​នំ​បញ្ចុក និង​ធ្វើ​អាហារ​រួម​សម្រាប់​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​តាម​ទំនៀម ហើយ​នៅក្នុង​ផ្ទៃ​បឹង​ទាំងមូល បានដាក់​សម្រាស់​ចំនួន​២​កន្លែង ហើយ​ត្រី​ដែល​ចាប់បាន​នៅ​បរិវេណ​ខាងក្រៅ​ដាក់​សម្រាស់ ប្រជាជន​អាច​យក​ទៅ​ធ្វើ​ម្ហូប​ហូប​ជា​លក្ខណៈ​គ្រួសារ រីឯ​ត្រី​ចាប់​ក្នុង​សម្រាស់​ត្រូវ​ទុក​រួម​សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក ។ ចំណែក​

​លោក ពេជ្រ ឃិន បានបញ្ជាក់​ថា ក្រោយ​ពី​ប្រកួក​ប្រកាស​ឱ្យ​នេសាទ អ្នកភូមិ​បាន​ត្រៀម​នូវ​ឧបករណ៍​សម្រាប់​នេសាទ​បែប​បុរាណ មាន​សំណាញ់ ឈ្នាង អង្រុត មក​ចាំ​កុះករ​នៅ​មាត់​បឹង ហើយ​ប្រជាជន​មួយចំនួន​មក​តាំងពី​ម៉ោង​១២​យប់ អ្នកខ្លះ​ក្រោក​មក​តាំងពី​ម៉ោង​៣ ម៉ោង​៤​មកម្ល៉េះ ហើយ​នៅ​ឆ្នាំនេះ កម្មវិធី​នេសាទ​ត្រី​ចាប់ផ្តើម​នៅវេលា​ម៉ោង​៧ ដោយ​មាន​គណៈកម្មការ​ចាំ​ប្រកាស​មេក្រូ និង​បាញ់​កាំ​ជ្រួញ​ជា​សញ្ញា ប៉ុន្តែ​អ្នក​ភូមិ​ដែល​មក​នេសាទ​ទាំងអស់នោះ មិន​ផ្តោត​តែ​លើ​រកត្រី​មួយ​មុខ​នោះដែរ គឺ​មក​ជួបជុំ សប្បាយរីករាយ និង​មាន​សាមគ្គីភាព​កាន់តែ​ស្និទ្ធិស្នាល​រវាង​ប្រជាជន​នៅក្នុង​ភូមិ​ថែម​ទៀត​ផង ៕

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាប​ពិធី​រកត្រី​រួមវប្បធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

ស្ត្រី​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​

ស្ត្រី​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​

បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែកក្នុង​បណ្ណាគារ​ព្រះវិហារ យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក​

បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែកក្នុង​បណ្ណាគារ​ព្រះវិហារ យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.