Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែកក្នុង​បណ្ណាគារ​ព្រះវិហារ យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក​

ដោយ Pothe Thun
06/02/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
176
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចន្តា​រ៉េត ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ២១ នា​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២0១៩​កន្លង​ទៅ​ថ្មីៗ​នេះ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លាង សាលី ហៅ វុ​ធ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ខេត្ត ធ្វើការ​ស្រាវ​និង​ស៊ើបអង្កេត​រហូត​កំណត់​បាន​មុខសញ្ញា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែក ក្នុង​បណ្ណាគារ​ព្រះវិហារ ក្នុង​ក្រុង​សៀមរាប យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក ។​

​លោក ភឹង ចន្តា​រ៉េត មានប្រសាសន៍​ទៀត​ថា បើ​តាម​ដំណើរ​រឿង​នេះ​គឺ នៅវេលា​ម៉ោង​២៣ ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ករណី​អំពើ​លួច​មាន​ទម្ងន់​ទោស ដោយ​គាស់​ទូរ​ដែក ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព លួច​ចូល​គាស់​ទូរ​ដែក របស់​ជនរងគ្រោះ ឈ្មោះ ជា រ័ត្ន​មុន្នី ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ ត្រង់ចំណុច ក្នុង​បណ្ណាគារ​ព្រះវិហារ ស្ថិតក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង ក្រោយពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ហើយ​បើ​យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ ជនសង្ស័យ​បានគាស់​ទូ​រដែ​ក​យក​អស់​ប្រាក់​ដុល្លារ​ចំនួន ៥​ពាន់​ដុល្លារ​អាម៉េរិក , នាឡិកាដៃ​ចំនូ​ន ៤០​គ្រឿង និង ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង ម៉ាក IPhone 6 pluse ពណ៌​មាស ។​

​លោក​ស្នងការរង មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅ​ការិយាល័យ​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ រូប​គេ​ធ្វើដំណើរ​ពី​ភ្នំពេញ មក​លេង​ខេត្ត​សៀមរាប ដោយ​ស្នាក់​នៅ​ផ្ទះសំណាក់​មិន​ស្គាល់​ឈ្មោះ នៅ​ម្តុំ​ផ្សារលើ លុះ​យប់​ឡើង​រូប​គេ​បាន​ទៅ​ផឹក​ម្នាក់​ឯង​នៅ​ម្តុំ​ស្តា​ត​ចាស់ ពេលនោះ​ក៏​បាន​ឃើញ​កន្លែង​លក់​សៀវភៅ​មួយកន្លែង យីហោ​បណ្ណាគារ​ព្រះវិហារ ចំហរទ្វារ​បង្អួច​ខាងក្រោយ ហើយ​រហូតដល់​វេលា​ម៉ោង​០២​យប់ ឈានចូល​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខ្លួន​ក៏​បាន​លួច​ឡើង​តាម​បង្អួច​ទ្វារ​ខាងក្រោយ ចូលទៅ​ក្នុង​បណ្ណាគារ​ព្រះវិហារ ដោយ​យក​ញញួរ​១ និង​ទុ​ណឺ​វីស​១ ដែល​ជា​របស់​ជាង​សំណង់​នៅក្បែរ​កន្លែង​កើតហេតុ បន្ទាប់​មក​រូបគេ​បាន​ធ្វើ​សកម្ម ភាព​គាស់​ទូរ​ដែក យក​ប្រាក់​ដុល្លារ​ចំនួន ១​ពាន់​ដុល្លារ​អាម៉េរិក , ប្រាក់​ខ្មែរ​ចំនួន​១​លាន​រៀល , នាឡិការ​ដៃ​ចំនួន ៧​គ្រឿង និង​ទូរស័ព្ទដៃ​ម៉ាក IPhone 6pluse ចំនួន ០១​គ្រឿង រួច​គេច​ខ្លួន​រហូតដល់​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ត្រូវបាន​សម្ថ​កិច្ច​ឃាត់ខ្លួន​តែម្តង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ភឹង ចិន្តា​រ៉េត ឲ្យដឹងទៀតថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនជាប់សង្ស័យ សមត្ថកិច្ច ដកហូត​វត្ថុតាង​បាន រួមមាន ៖ ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង ម៉ាក IPhone 6pluse ដែល​ជា​របស់​ជនរងគ្រោះ , ខ្សែដៃ​ចំនួន​០១​ខ្សែ និង ប្រាក់​ដុល្លារ​ចំនួន​៥០០​ដុល្លារ ប៉ុន្តែ​ពិនិត្យ​មើល​ឃើញ​ថា ប្រាក់​ដុល្លារ​ទាំង​នោះ មាន​ជា​ប្រាក់សុទ្ធ​ចំនួន​២០០​ដុល្លារ និង ប្រាក់​សម្រាប់​សែន​ចំនួន​៣០០​ដុល្លារ , ប្រាក់​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល និង​នាឡិកាដៃ​ចំនួន​៧ គ្រឿង ។​

​បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ខេត្ត​សៀមរាប ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ករណី​លួច​គាស់​ទូរ​ដែកបណ្ណាគារ​ព្រះវិហារព័ត៌មានខេត្តសៀមរាប​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​ចុះ​កាត់​ខ្សែកាបខ្សែភ្លើង​លើ​អាកាស​តាម​ដងផ្លូវ៥​ខ្សែ​បន្តទៀតក្នុង​ក្រុង​សៀមរាប !

អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​ចុះ​កាត់​ខ្សែកាបខ្សែភ្លើង​លើ​អាកាស​តាម​ដងផ្លូវ៥​ខ្សែ​បន្តទៀតក្នុង​ក្រុង​សៀមរាប !

ក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២របស់ខ្លួនដោយ​ផ្ដោត​លើរ​បៀ​វារៈ​សំខាន់​ចំនួន​៤

ក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២របស់ខ្លួនដោយ​ផ្ដោត​លើរ​បៀ​វារៈ​សំខាន់​ចំនួន​៤

ជនជាតិ​រ៉ូ​ម៉ានី​ម្នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ថ្នាំញៀន​ជាង​៥​គីឡូក្រាមត្រូវបាន​នគរបាល​ជំនាញ​ខេត្តសៀមរាប ឃាត់ខ្លួននៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប

ជនជាតិ​រ៉ូ​ម៉ានី​ម្នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ថ្នាំញៀន​ជាង​៥​គីឡូក្រាមត្រូវបាន​នគរបាល​ជំនាញ​ខេត្តសៀមរាប ឃាត់ខ្លួននៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.