Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២របស់ខ្លួនដោយ​ផ្ដោត​លើរ​បៀ​វារៈ​សំខាន់​ចំនួន​៤

ដោយ Pothe Thun
07/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ព្រឹក​មិញ​នេះ ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧ អាណត្តិ​ទី​២ របស់ខ្លួន ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត , តំណាង​អាជ្ញាធរ​ជាតិ​អប្សា​រា មន្ត្រី​សាលាខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និង អភិបាល​ក្រុង​សៀមរាប ។​

​កិច្ចប្រជុំ​នេះ ផ្តោត​លើ​របៀបវារៈ ចំនួន​៤​គឺ ៖ ១-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៦ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ កាលពី​ថ្ងៃ​ទី​១១ ខែ មករា ឆ្នាំ​២០១៩ , ២- ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្តសៀមរាប , ៣- ពិនិត្យ ពិភាក្សា និង​ផ្តល់​យោល់​លើ​ការរៀបចំ​សន្និបាត បូកសរុប​លទ្ធផល​អនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​សៀមរាប និង ៤- ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៨ ។​

​ក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ​នេះ ក៏​បាន​ពិភាក្សា​លើ​ចំណុច​មួយចំនួន​ដូចជា អំពី​គម្រោង​ធ្វើ​ផ្លូវ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្ត , អំពី​របប​រាយការណ៍​របាយការណ៍​របស់​មន្ទីរ អង្គភាព , បញ្ហា​ការងារ​ចរាច​រណ៍ , សណ្តាប់ធ្នាប់​សាធារណៈ សំខាន់​គំនូស​សញ្ញា​ចរាចរណ៍​នៅតាម​ដងផ្លូវ , បញ្ហា​ភ្លើងស្តុប , បញ្ហា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ចូល​ក្នុង​ក្រុង , បញ្ហា​ការដ្ឋាន​សំណង់ និង ភាពអណាធិបតេយ្យ​តូប​លក់ដូរ​នៅ​ជុំវិញ​របង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង ផ្សារ​រាត្រី​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងអស់​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត , មន្ទីរ អង្គភាព និង ក្រុង ស្រុក ត្រូវ​សំដៅ​ឆ្ពោះទៅ​រក​មូលដ្ឋាន​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​បំផុត , កែលម្អ​ភាព​អសកម្ម​នានា និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ហើយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​ការរំលោភ​យក​ដី​ចំណី​ផ្លូវ និង​ដី​ចិញ្ចើម​ផ្លូវ​នៅក្នុង​ក្រុង និង​បញ្ហា​ផ្សារ​រាត្រី​តំបន់​អង្គរ​ឃ្យុ​ង​យូរ ៕

​អត្ថបទ និង រូបភាព ៖ រដ្ឋបាល​ខេត្ត​សៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​រ៉ូ​ម៉ានី​ម្នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ថ្នាំញៀន​ជាង​៥​គីឡូក្រាមត្រូវបាន​នគរបាល​ជំនាញ​ខេត្តសៀមរាប ឃាត់ខ្លួននៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប

ជនជាតិ​រ៉ូ​ម៉ានី​ម្នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ថ្នាំញៀន​ជាង​៥​គីឡូក្រាមត្រូវបាន​នគរបាល​ជំនាញ​ខេត្តសៀមរាប ឃាត់ខ្លួននៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះភ្ញៀវទេសចរ​បរទេស​មាន​ការកើនឡើង​ជាង​ឆ្នាំមុន ខណៈ​អ្នកទេសចរ​ជនជាតិខ្មែ​រ​មាន​ការថយចុះដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​

ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះភ្ញៀវទេសចរ​បរទេស​មាន​ការកើនឡើង​ជាង​ឆ្នាំមុន ខណៈ​អ្នកទេសចរ​ជនជាតិខ្មែ​រ​មាន​ការថយចុះដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.