Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

ដោយ Pothe Thun
07/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​មក ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក កំពុង​បូមទឹក​ពី​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បញ្ចូល​ទៅក្នុង​ស្រះ​ខាងត្បូង ឬ​ស្រះ​ប្រុស ដែល​ពេល​នេះ​ការបញ្ចូល​ទឹក​សម្រេចបាន​ប្រមាណ ៣០​ភាគរយ ស្មើនឹង ១៥០០​ម៉ែត្រគូប ខណៈពេល​ដែល​កម្ដៅថ្ងៃ​ហួតហែង​ខ្លាំង​នា​រដូវប្រាំង បាន​ធ្វើឱ្យ​ទឹក​នៅ​ក្នុង​ស្រះ​ស្រក​លឿន និង​បាត់​សោភ័ណភាព​មួយផ្នែក ព្រោះ​ស្រះ​ទឹក​នៅ​ប្រាសាទអង្គរវត្ត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​ដែល​និយម​ផ្តិត​យក​រូបភាព​កំពូល​ប្រាសាទអង្គរវត្ត​ឆ្លុះ​ជាមួយ​នឹង​ទឹក​។​

​លោក ភឿន សុ​ឃីម បាន​បញ្ជាក់ទៀតថា ស្រះ​ប្រុស​នៃ​ប្រាសាទ​អង្គរវត្ត​នេះ មាន​ទំហំ ៥០​ម៉ែត្រ​គុណ​នឹង​៨០​ម៉ែត្រ ដែល​អាច​ផ្ទុក​ទឹក​បាន​ចំនួន ៥​ពាន់​ម៉ែត្រគូប ហើយ​ការងារ​នេះ​ត្រូវ​ប្រើ​ពេល​មួយ​សប្ដាហ៍​ទៀត ដើម្បី​បញ្ចូល​ទឹក​ឱ្យ​គ្រប់​ទៅតាម​បរិមាណ​ត្រឹមត្រូវ ប៉ុន្តែ​សម្រាប់​ស្រះ​ខាងជើង ឬ​ស្រះស្រី ដែល​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ផង​ដែរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា​មិន​បាន​បញ្ចូល​ទេ ដោយ​ទុក​ឱកាស​ឱ្យ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ ធ្វើ​កំណាយ​បន្ត​ទៀត​ក្នុង​គម្រោង​ស្ដារ​ឡើងវិញ​នៃ​រចនាសម្ព័ន្ធ​ស្រះ​នេះ ។​

​អត្ថបទ និង រូបភាព ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: ព័ត៌មានខេត្តសៀមរាបស្រះ​ប្រាសាទអង្គរវត្ត​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះភ្ញៀវទេសចរ​បរទេស​មាន​ការកើនឡើង​ជាង​ឆ្នាំមុន ខណៈ​អ្នកទេសចរ​ជនជាតិខ្មែ​រ​មាន​ការថយចុះដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​

ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះភ្ញៀវទេសចរ​បរទេស​មាន​ការកើនឡើង​ជាង​ឆ្នាំមុន ខណៈ​អ្នកទេសចរ​ជនជាតិខ្មែ​រ​មាន​ការថយចុះដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.