Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

ដោយ Pothe Thun
07/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ហៃ ហ៊​ត បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ រូបលោក និង កញ្ញា ឆេង វុច​នា ដែល​ជា​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យក​កុលាលភាជន៍​បុរាណ​ចំនួន​មួយ ដែល​កុលាលភាជន៍​នេះ នៅ​មាន​រូបរាង​ល្អ​នៅឡើយ លើកលែង​តែ​ផ្នែក​មាត់​ខាងលើ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែចប​ពេល​ជីកដី មក​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សម្អាត​និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​មុននឹង​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ – អង្គរ រក្សាទុក បន្ទាប់ពី​បាន​ប្រទះឃើញ​នៅ​បរិវេណ​ស្ថានីយ៍​បណ្តុះ​កូនឈើ​ប្រាសាទ​តាកែវ ក្នុង​ពេល​ក្រុម​ការងារ​ជីកដី​ក្នុង​ជម្រៅ​២​តឹក ដើម្បី​យក​អាចមន៍​ដី​ទៅ​បណ្តុះ​កូនឈើ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ ។​

​លោក ហ៊​ត បានឱ្យដឹង​ទៀត​ថា ដោយសារ​លោក​ជា​បុគ្គលិក​បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា បានដឹង​ព័ត៌មាន​ខ្លះៗ​នៃ​ការគ្រប់គ្រង​បុរាណ​វត្ថុ លោក​ក៏​ពិភាក្សា​ជាមួយ​ក្រុមការងារ​និង​បាន​ឯកភាព​ប្រគល់​ភាជន៍​នេះ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដូច្នេះ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយរូប សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែល​បាន​ប្រទះឃើញ​រាល់​បុរាណវត្ថុ​នៅ​ទី​ណាក៏ដោយ សូម​ជួយ​គ្នា​ថែរក្សា និង​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក្សា​ទុក ដែល​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​សម្រាប់​ដាក់​តាំង​នៅ​សារមន្ទីរ ជូន​ដល់​ប្រជាជន​ខ្មែរ ក៏ដូចជា​សាធារណៈជន​បាន​ស្គាល់​នូវ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ពី​សម័យមុន ។​

​អ្នកស្រី សឹង ស្រី​ទូច បុគ្គលិក​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គ​រ ជំនាញ​ផ្នែក​កុលាលភាជន៍ បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​វត្ថុ​បុរាណ​ថា ជា​កុលាលភាជន៍​ខ្មែរ កម្ពស់​១៥​សង់ទីម៉ែត្រ ទំហំ​១៦​សង់ទីម៉ែត្រ លម្អ​ដោយ​ក្បាច់​ឆ្នូត​គូៗ មាន​ស្រទាប់​រលោង​ពណ៌​ត្នោត មក​ពី​ឡ​ទ័ព​ជ័យ ផលិត​នៅ​ចន្លោះ​សតវត្ស​ទី​១១​ដល់​ទី​១៣​ក្នុង​សម័យអង្គ ហើយ​ក្រោយពី​ទទួល​កុលាលភាជន៍ អ្នកជំនាញ​នឹង​យក​ទៅ​លាង​សម្អាត ដក​ជាតិ​អំបិល និង​ជួសជុល​វា​ឱ្យបាន​ល្អ មុន​នឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​តាំងពិព័រណ៍ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបភាព ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កុលាលភាជន៍​ព័ត៌មានខេត្តសៀមរាបមន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

នគរបាល​គ្រឿងញៀន​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់រួម​ជាមួយនឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

នគរបាល​គ្រឿងញៀន​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់រួម​ជាមួយនឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.