Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

ដោយ Pothe Thun
08/02/2019
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ
កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុនស្រា​បៀរ Tiger បាន​រៀបចំ​ព្រឹត្តិការណ៍​Tiger stret football festival ២០១៩ រដូវ​កាល​ទី​៧ ដោយ​មាន​វគ្គ​ជ្រើសរើស​ជើងឯក​នៅតាម​បណ្តា​ខេត្ត ដើម្បី​យក​ទៅ​ប្រគួត​ផ្តាច់ព្រ័តនៅ​រាជធានី​ភ្នំពេញ ខណៈ​ពេល​នេះ​ខេត្ត​សៀមរាប គឺ​បាន​រៀបចំ​ការប្រកួត​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​មាន​ក្រុមកីឡា​ចូលរួម​ចំនួន​ច្រើន​ក្រុម ហើយ​ជ្រើសរើស​យក​ជើង​ខ្លាំងៗ​ចំនួន​១២​ក្រុម សម្រាប់​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នៅពេល​ខាងមុខ​នេះ​។​

​លោក ម៉ៃ តុលា​ង អគ្គលេខាធិការរង​នៃ​ស​ហព​ន្ធ័​កីឡាបាល់ទាត់ក​ម្ពុ​ជា បាន​ថ្លែងថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger steet football festival ២០១៩ រដូវ​កាល​ទី​៧​នេះ ជា​ផ្នែក​មួយ ក្នុង​ការរួមចំណែក​លើ​ក​ស្ទួយ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា ហើយ​ព្រឹត្តិការណ៍​នេះ បាន​ធ្វើឡើង​នៅ​តាម​បណ្តា​ខេត្ត​ធំៗ​ចំនួន​៩ រួមមាន ខេត្ត​ព្រះសីហនុ , ខេត្តតាកែវ , ខេត្ត​កំពង់ស្ពឺ , ខេត្ត​បាត់ដំបង , ខេត្ត​បន្ទាយមានជ័យ , ខេត្តសៀមរាប , ខេត្ត​កំពង់ចាម , ខេត្ត​កណ្តាល និង នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​ខេត្ត​នីមួយៗ បាន​រៀបចំ​ប្រកួត​ជម្រុះ​វិលជុំ​យក​ជើង​ខ្លាំង ដើម្បី​ចូល​វគ្គ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ រាជធានី​ភ្នំពេញ​នា​ពេល​ខាង​នេះ ក្នុងការ​ដណ្តើមពានរ​ង្វាន់​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក ។​

​លោក ម៉ៃ តុលា​ង មានប្រសាសន៍​ទៀត​ថា ការលេង​កីឡា​បាន​នាំមក​នូវ​សុខភាព​ល្អ បង្កើន​សាមគ្គីភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។ លោក​បាន​អំពាវនាវ​ឲ្យ​យុវជន​ទាំង​អស់​ចូលរួម​កីឡា​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​សុខភាព ហើយ​សម្រាប់​ការប្រកួត​ជុំ​ជម្រុះ​វិលជុំ​នៅ​ខេត្ត​សៀមរាប​ឆ្នាំនេះ​ឃើញថា ការចូលរួម​របស់​យុវជន មាន​សន្ទុះ​ច្រើន​ជា​ឆ្នាំ​មុន ដែល​នេះ គឺជា​ភាព​ជោគជ័យ​មួយ ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា ពិសេស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​កីឡា​កម្ពុជា មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ និង​មាន​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ ខណៈ​ដែល​ព្រឹត្តិការណ៍ Tiger steet footballfestival២០១៩​រដូវ​កាល​ទី​៧​នេះ ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​កម្ពុជា​ផង​ដែរ ហើយ​នៅ​សប្តាហ៍​ក្រោយនេះ ព្រឹត្តិការណ៍ Tiger steet footballfestival២០១៩​រដូវ​កាល​ទី​៧ នឹង​បន្ត​ទៅ​លេង​នៅ​ខេត្ត​កំពង់ចាម ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: Tiger steet football festival ២០១៩​កីឡាព័ត៌មានខេត្តសៀមរាបស​ហព​ន្ធ័​កីឡាបាល់ទាត់ក​ម្ពុ​ជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាល​គ្រឿងញៀន​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់រួម​ជាមួយនឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

នគរបាល​គ្រឿងញៀន​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់រួម​ជាមួយនឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

អ្នកស្រុក​ក្នុង​ភូមិក​ក្រាញ់និងអ្នកស្រុក​ចំណុះជើងវត្ត​អធ្វា​រក្នុង​ក្រុង​សៀមរាប រួម​គ្នា​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​ឡើង​អ្នកតា​

អ្នកស្រុក​ក្នុង​ភូមិក​ក្រាញ់និងអ្នកស្រុក​ចំណុះជើងវត្ត​អធ្វា​រក្នុង​ក្រុង​សៀមរាប រួម​គ្នា​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​ឡើង​អ្នកតា​

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    214 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.