Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

ដោយ Pothe Thun
08/02/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ​លីមីត​ធី​ត មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ហត្ថា​កសិករ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រហូត​ដល់​សម្រេច​បាន​ទៅ​លើ​ការ​ផ្តល់​ឥណទាន និង​ប្រមូល​ប្រាក់​បញ្ជើស​ន្សំ​ពី​អតិថិជន នូវ​អត្រា​កំណើន​៣១,២៨​ភាគរយ ដោយ​កើនឡើង​ពី​ចំនួន​៥៧៦.៨៨ លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៧ ទៅដល់ ចំនួន​៧៥៧.៣២​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ដែល​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សម្រេចបាន​ក្នុង​អត្រា​កំណើន ៣០,៦២​ភាគរយ ដោយ​កើនឡើង​ពី ៣៦៧.៣៥ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០១៧ ទៅដល់ ៤៨០.១០​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​ក្លាយទៅជា​ស្ថាប័ន​ទី​១ ដែល​បាន​បោះផ្សាយ​នូវ​សញ្ញាប័ណ្ណ​សាជីវកម្ម​ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្អុជា ។​

​លោក​ឧកញ៉ា ហួត អៀង​តុង មានប្រសាសន៍​ទៀត​ថា សម្រាប់​ផែនការ​ឆ្នាំ​២០១៩ យើង​មាន​ផែនការ​យុទ្ឋសាស្ត្រ​ធំៗ​ជាច្រើន ដើម្បី​ឲ្យ​បុគ្គលិក​យក​ទៅ​អនុវត្តន៍ រួមមាន ៖ ធ្វើ​ការជំរុញ​កំណើន​នៃ​ការផ្តល់​សេវា​ឥណទាន និង​ការប្រមូលប្រាក់​, បញ្ញើ​សន្សំ​តាមរយៈ​ការបង្កើត​នូវ​ផលិតផល​ថ្មីៗ​បន្ថែមទៀត ដើម្បី​ចាប់​យក​ចំណែក​ទីផ្សារ​ថ្មី ធ្វើ​ការជំរុញ​កំណើន​នៃ​ការណែនាំ​សេវា​ធានារ៉ាប់រង ធ្វើ​វឌ្ឍនភាព​លើ​សេវា​ធនាគារ​ចល័ត និង​ធ្វើ​ការពង្រឹង​សុ​វត្តិភាព លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាដើម ខណៈ​ដែល​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨​នេះ ហត្ថា​កសិករ មាន​សាខា​សរុប​ចំនួន​១៧៨ , មាន​ម៉ាស៊ីនអេ​ធី​អឹម​ចំនួន ១២៩​គ្រឿង​នៅ​ទូទាំង​ប្រទេស , មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ចំនួន​ជាង ៤៨០ លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ចំនួន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ជាង ២៣៥,០០០ នាក់ និង​ផលប័ត្រ​ឥណទាន​សរុប​មាន​ចំនួន​ជាង ៧៥៧ លាន​ដុល្លារ​អាមេរិក ដោយ​មាន​អតិថិជន​ខ្ចីប្រាក់​ឥណទាន​ចំនួន​ជាង ១៤៤,០០០ នាក់ ។​

​លោក​ឧកញ៉ា ហួត អៀង​តុង មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ​២០១៦ ហត្ថា​កសិករ បាន​ក្លាយ​ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារ​ក្រុង​ស្រ៊ី ដែល​ជា​ធនាគារ​ធំ​ជាង​គេ​លំដាប់​ទី​៥ នៅ​ព្រះរាជា ណា​ចក្រ​ថៃឡង់ និង​ជា​សមាជិក​នៃ​ធនាគារ MUFG សម្ព័ន្ធ​ធនាគារ​ដែល​ធំ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន និង​ជា​ក្រុមហិរញ្ញវត្ថុ ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោក​ឧកញ៉ា ហួត អៀង​តុង មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ពិធី​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២២ ដែល​រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយ​មាន​អ្នកចូលរួម​ពី​សំណាក់​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​សំខាន់ៗ​ប្រមាណ​ជិត ៤០០​នាក់ មកពី​សាខា​គ្រប់​ខេត្ត រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​តព័ត៌មានខេត្តសៀមរាបសេវា​ឥណទាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.