Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

ដោយ Pothe Thun
08/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​
711
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​សប៊ុក » ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា ថ្មីៗ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញថា ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ដែល​ការប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និង​សេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២​។​

​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព ព្រមទាំង​បញ្ចៀស​ការខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការ​បោក​បញ្ឆោត​រប​ស់បុ​គ្គល​មួយចំនួន​អំពី​ការទិញ​-​លក់​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ​-​សង្កាត់​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​ក្រុង​សៀមរាប​ដូចជា ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ចំនួន​៣​ផ្ទាំង ភូមិ​ខ្វៀន សង្កាត់​គោកចក ចំនួន​១​ផ្ទាំង ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ចំនួន​១​ផ្ទាំង ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ចំនួន​១​ផ្ទាំង ។ ក្រៅ​ពី​ទីតាំង​ដូច​រៀបរាប់​ខាងលើ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ដំឡើង​ផ្ទាំង​ព័ត៌មាន​នេះ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​មួយចំនួនទៀត​ដែល​សកម្មភាព​ទិញ​-​លក់​ដីធ្លី​កំពុងតែ​កើតឡើង​។​

​ក្នុងនាម​យើង​ទាំងអស់គ្នា​ជា​ម្ចាស់​អង្គរ ជា​ម្ចាស់​បេតិកភណ្ឌ​ពិភពលោក និង​អង្គរ​ជា​ដួងព្រលឹង​ជាតិខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា​សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុងតែ​ប្រព្រឹត្ត​សកម្មភាព​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​អវិជ្ជមានរ​បស់​ខ្លួន និង​សូម​ឲ្យ​យើង​ម្នាក់ៗ​ចូលរួម​បំពេញ​តួនាទី​ជា​អ្នក​ទប់ស្កាត់ ថែរក្សា ការពារ និង​អនុវត្ត​ច្បាប់​យ៉ាង​ដាច់ខាត​ចំពោះ​ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​សូមជម្រាបថា ក្នុង​ជំពូក​១ មាត្រា​៣ និង​មាត្រា​៤​នៃ​ព្រះរាជក្រឹត្យ​ខាងលើ​បញ្ជាក់ថា តំបន់​១​ជា​តំបន់​ដែល​មាន​ស្ថានីយ៍​បុរាណវត្ថុ​សំខាន់ៗ​ហើយ​ត្រូវ​ទទួល​កិច្ចការពារ​ខ្ពស់បំផុត​។ តំបន់​២​ជា​តំបន់​ដែល​សម្បូរ​សំណល់​បុរាណ​វត្ថុ ដែល​ត្រូវការពារ​ទប់ទល់​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍ​មិន​សមស្រប​។ តំបន់​២​មាន​សារៈសំខាន់​ចម្បង​ដោយសារ​ជា​តំបន់ទ្រនាប់​សម្រាប់​ការពារ​តំបន់​១ ។ រី​ឯ​ក្នុង​ជំពូក​២ មាត្រា​៨ បញ្ជាក់ថា ទិសដៅ​សំរាប់​តំបន់​ត្រូវការពារ​នៃ​រមណីយដ្ឋាន​អង្គរ ត្រូវ​ប្រកាន់​ទិសដៅ​អភិវឌ្ឍន៍​ដូចតទៅ​៖ តំបន់​១​និង​តំបន់​២ ហាមឃាត់​ការអភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​មាន​ប្រាសាទ លើកលែង​តែ​ការអភិវឌ្ឍ​ណា​ដែល​មាន​សារប្រយោជន៍​សម្រាប់​កិច្ចការពារ និង​ការលើកស្ទួយ​តម្លៃ​រមណីយដ្ឋាន​ឬ​បុរាណវត្ថុ​នោះ ឬ​សម្រាប់​ការថែរក្សា​របៀប​រស់នៅ​របស់​មនុស្ស​នៅ​តំបន់​នោះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីសម្រេច​លេខ​៧០.​សសរ ដោយ​កំណត់​ដីធ្លី​ស្ថិតក្នុង​តំបន់​១​និង​តំបន់​២​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ជា​ដី​ទ្រព្យ​សាធារណ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច កាតព្វកិច្ច​ត្រូវ​គ្រប់គ្រង ថែរក្សា​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​រីឯ​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​១​និង​តំបន់​២​ត្រូវបាន​កំណត់​ដូច​តទៅ​៖ ១) ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​និង​រស់នៅ​យូរលង់​មកហើយ អាច​បន្ត​រស់នៅ​តទៅទៀត​បាន​ដោយ​មិន​មាន​ការដេញ​ឲ្យ​ចាកចេញ​ពី​ភូមិដ្ឋាន​ឡើយ ២) ប្រជាពលរដ្ឋ​អាច​រុះរើ​ជួសជុលផ្ទួះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយ​មាន​ការសុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ៣) ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​និង​ចាត់ចែង​ដីធ្លី​តាម​រូបភាព​ដូច​ជា ផ្ទេរមរតក​ទៅឲ្យ​ញាតិសន្តាន​ពី​ឪពុក​ម្តាយ​ទៅ​កូនក្មួយ ឬ​លក់ដូរ​ឲ្យ​អ្នកភូមិ​ផង​ជា​មួយ​គ្នា​ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ហាមឃាត់​លើ​សកម្មភាព​ទិញ​-​លក់​ដី​របស់​ឈ្មួញ ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យក​ចំណេញ​សម្រាប់​ក្រុមហ៊ុន​ឬ​បុគ្គល ឬ​ការទិញ​-​លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម​។​ល​។​

​សូម​ធ្វើ​ការទំនាក់ទំនង​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា នូវ​រាល់​ចម្ងល់​ទាំងឡាយណា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​តាម​លេខ​ទូរ​សព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬ​តាម​លេខ​ទូរ​សព្ទ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ប្រកាស​តាម​គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា www.apsaraauthority.gov.kh ៕

​អត្ថបទ និង រូបថត ៖ Facebook អាជ្ញាធរ​ជាតិ​អប្សរា​

Tags: ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរព័ត៌មានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អះអាងថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​បម្រើ​រាស្ត្រ និង បម្រើ​សង្គមជាតិ មិនមែន​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ​

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អះអាងថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​បម្រើ​រាស្ត្រ និង បម្រើ​សង្គមជាតិ មិនមែន​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ​

បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ច្រើន​រយ​នាក់ រួម​គ្នា​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​

បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ច្រើន​រយ​នាក់ រួម​គ្នា​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.