Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

ដោយ Pothe Thun
08/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
86
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​៣​កើត ខែ​មាឃ ត្រូវ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ទាំង​ចាស់​ទាំង​ក្មេង និង​ទាំងប្រុស​ទាំងស្រី ដែល​កំពុង​រស់នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត បាន​មូលមតិ​រួមគ្នា​ជា​ឯកច្ឆ័ន្ទ​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត តាម​ទំនៀមទម្លាប់​តាំងតែ​ពី​បុរម​បុរាណ​មក ដែល​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​អង្គរ តែងតែ​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ឆ្នាំ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ផង និង ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី​គ្នា និង​ស្រឡាញ់​វប្បធម៌​ជាតិ​ផង បើទោះបីជា​បច្ចុប្បន្ននេះ មាន​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ទំនើបៗ​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ នៅតែ​មាន​ជំនឿ​ជឿជាក់ និង បាន​ចាត់ទុក​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគាត់ ។​

​លោកយាយ ឡយ វ៉ាត ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​វាល​សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​បាន​ចូលរួម​រៀបចំ​ពិធី​ឡើង​មាឃ​នេះ បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ថ្ងៃ​៣​កើត​ខែ​មាឃ គាត់​និង​អ្នកភូមិ​ជុំវិញ​អង្គរ​តែងតែ​ជួបជុំ​ប្រមូល​ថវិកា​គ្នា​តិចតួច ដើម្បី​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើង​តា​រាជ្យ​មិនដែល​ខាន​ទេ ព្រោះនេះ​ជា​ទម្លាប់​ពី​បរម​បុរាណ ហើយ​ចាស់ៗ​ក៏​បាន​ផ្តែផ្តាំ​កុំឲ្យ​បំភ្លេច​ចោល​ដែរ ដូច្នេះហើយ​ទើប​ពួកយើង​ទាំងអស់គ្នា បាន​ខិតខំ​ធ្វើ ទោះបី​មាន​លុយ​ឬ​អត់​លុយ​ក៏​ដោយ ពិសេស​ក្នុង​ពិធី​នេះ​គឺ​សុំ​កូនចៅ បាន​សុខ​សប្បាយ រកស៊ី​មានបាន សំខាន់​យើង​បាន​ថែរក្សា​បុណ្យ​ពី​បុរាណ​យើង​ឱ្យ​នៅ​ស្ថិតស្ថេរ​តកូនតចៅ ។

​លោកយាយ ឡយ វ៉ាត បាន​ពន្យល់​ទៀត​ថា ប្រាសាទ​អង្គរ មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់អ្នកទេសច​រទស្ស​នា​កម្សាន្ត​នោះទេ តែ​ជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​ក្នុង​ការគោរព​បូជា​របស់​ប្រជាជន​ខ្មែរ ហើយ​ពួក​យើង​ក៏​បាន​រួម​គ្នា​ប្ដេជ្ញា​បន្ត​ធ្វើ​ពិធី​នេះ និង​ណែនាំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ទៀត ត្រូវតែ​ធ្វើ​ពិធី​បន្តទៅ​ទៀត​ជា​រៀងរាល់​ឆ្នាំ​ជា​រៀងរហូត ដើម្បីឲ្យ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើងរ​ស់​រវើក នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ផ្នត់គំនិត​កូន​ខ្មែរ​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​គួររំឭកថា ចំពោះ​ការរៀបចំ​គ្រឿង​រណ្តាប់​នៅក្នុង​ពិធី​នេះ មាន​ស្លាធម៌ , បាយសី​ជម​៤​គ្រឿង , សំណែន​មាន់ស្ងោរ , ក្បាលជ្រូក ,​បាយ​សម្ល , បង្អែម​ចម្អាប , ផ្លែឈើ , ផ្កា​ភ្ញី , ស្រាស និង ទឹកក្រូច​ជាដើម ពិសេស​គឺ​នំ​បញ្ចុក​តែម្តង ដែល​ធ្វើ​សម្រាប់​ចែកជូន​អ្នកចូលរួម​ពិសា ហើយ​ពិធី​នេះ ចាប់ផ្តើម​ដោយ​ការសូត្រ​នមស្សការ រំឭក​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​ឆាក​ហ៊ោ បួងសួង​ដល់​វត្ថុ​ស័ក្តសិទ្ធិ អញ្ជើញ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​ចូល​មក​កាន់​ទីកន្លែង​ដែល​អ្នកភូមិ​បាន​រៀបចំ​ជូន ព្រមទាំង​មាន​អ្នក​ដែល​ត្រូវ​ចូល​រូប​ស្នង​ឲ្យ​អ្នកតាថែរ​ក្សា​នៅ​ទី​ស័ក្តិសិទ្ធិ​ទាំងនោះ អម​ដោយ​ភ្លេងបុរាណ​ខ្មែរ ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ប្រពៃណី​ទំនៀម​ទំលាប់​​ប្រាសាទអង្គរវត្ត​ព័ត៌មានខេត្តសៀមរាបពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អះអាងថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​បម្រើ​រាស្ត្រ និង បម្រើ​សង្គមជាតិ មិនមែន​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ​

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អះអាងថាតួនាទី​និង​ភារកិច្ចរបស់​មន្ត្រីនគរបាល​ជាតិគឺ​បម្រើ​រាស្ត្រ និង បម្រើ​សង្គមជាតិ មិនមែន​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.