Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកស្រុក​ក្នុង​ភូមិក​ក្រាញ់និងអ្នកស្រុក​ចំណុះជើងវត្ត​អធ្វា​រក្នុង​ក្រុង​សៀមរាប រួម​គ្នា​ប្រារព្ធ​ពិធី​ទំនៀមទម្លាប់​ឡើង​អ្នកតា​

ដោយ Pothe Thun
08/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
128
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជា​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​ថ្ងៃ​៣​កើត​មាឃ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ អ្នកភូមិ​ក​ក្រាញ់ និង​អ្នកភូមិ​ចំណុះជើងវត្ត​អធ្វារ ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប តែងតែ​ជុំគ្នា​នៅ​នឹង​ប្រាសាទ​វត្ត​អធ្វា​រ , ទួល​យាយ ប៉ុក និង​ទួល​តា មឿង បាន​នាំគ្នា​ធ្វើ​ពិធី​ឡើងអ្នកតា ដើម្បី​ឱ្យ​អ្នកតា​បាន​រាំរែក​សប្បាយ ឱ្យ​ពរ​កូនចៅ​រួចផុត​ទុក្ខភ័យ ហើយ​ឱ្យ​ការ​ធ្វើ​ស្រែ​ចម្ការ​បាន​ល្អ ព្រមទាំង​នាំមក​នូវ​សេចក្តីសុខ​ចម្រើន​ដល់​ស្រុកភូមិ​ផង ប្រជាជន​ផង ឱ្យ​ចៀសផុត​ពី​រោគា​ព្យាធិ គ្រោះកាច​ឧបទ្រពចង្រៃ កូនចៅ​សុខកាយ​សប្បាយចិត្ត ហើយក៏​ជា​ទំនៀមទម្លាប់​តាំងពី​ដូនតា​ផងដែរ ពិសេស​គឺ​អរគុណ​ដល់​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ផ្តល់​ទឹកភ្លៀង ដី​មាន​ជីជាតិ ធ្វើឱ្យ​កសិកម្ម​របស់​គាត់​បាន​ទទួល​ផល​ល្អ ទើប​បន្ត​ធ្វើ​មកដល់​សព្វថ្ងៃ ដោយ​ការគោរព​និង​ជឿជាក់​បំផុត ។​

​លោកយាយ ស៊ុយ សា​វ៉េ​ត ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​ឡើងអ្នកតា​នៅ​វត្ត​អធ្វា​រ បាន​មានប្រសាសន៍ថា មិន​ថា​តែ​គាត់​ទេ អ្នក​ភូមិ​នេះ​គឺ​មាន​ជំនឿ​ណាស់​លើ​ពិធី​ឡើងអ្នកតា មិន​ហ៊ាន​ខកខាន​ធ្វើ​មួយ​ឆ្នាំ​ណា​ទេ ព្រោះ​ខ្លាច​អ្នកតា​ខឹង ហើយ​ធ្វើឱ្យ​ស្រុកភូមិ​មិន​សុខ​សប្បាយ រងេក​រងាក​កូនចៅ ឬ​ជួប​គ្រោះ​ផ្សេងៗ អ៊ីចឹង​ហើយ​ឱ្យតែ​ដល់​ខែ​ដល់​ថ្ងៃ ពួកយើង​ទាំងអស់គ្នា ទោះ​អត់​ឬ​មាន​យ៉ាងណា​ក៏​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ដែរ ប៉ុន្តែ​ពុំ​សូវ​មាន​យុវជន យុវនារី មក​ចូលរួម​ច្រើន​ទេ ព្រោះ​ពួក​គេ​រវល់​នឹង​ការរៀនសូត្រ ការរកស៊ី និង​មិន​សូវ​ចាប់អារម្មណ៍​ប៉ុន្មាន ដោយសារតែ​ពួកគេ​អាង​មាន​ម៉ែ​ឪ ឬក៏​យាយ​តា​មក​ចូលរួម​ក្នុង​ពិធី​នេះហើយ ។​

​គួររំឭកថា ពិធី​ឡើងអ្នកតា​នៅ​វត្ត​អធ្វារ​នេះ ក្នុង​មួយ​ឆ្នាំ​គេ​ប្រារព្ធ​ឡើងអ្នកតា​ចំនួន​២​លើក គឺ​លើក​ទី​១ ធ្វើ​នៅ​ថ្ងៃ​៣​កើត​ខែ​មាឃ​ធំ គេ​ហៅ​ថា​បញ្ជូន​អ្នកតា​ទៅ​ទន្លេ ខែ​ទឹក​ស្រ​ក រីឯ​លើក​ទី​២ គេ​ធ្វើ​នៅ​ថ្ងៃ​៣​កើត​ខែ​ពិសាខ គេ​ហៅ​ថា​បញ្ជូន​អ្នកតា​ឡើង​ភ្នំ (​ភ្នំ​គូលែន​) ជា​ខែ​ទឹក​ឡើង រដូវ​ធ្វើស្រែ​ធ្វើ​ចម្ការ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

​ចំពោះ​ទិដ្ឋភាព​នៃ​ពិធី​វិញ គឺ​អ្នកស្រុក​បាន​យក​បាយ​សម្ល គ្រឿង​សំណែន​មកជួបជុំ​គ្នា​នៅ​តាម​ទីតាំង​នៃ​ពិធី​ដែល​បានកំណត់​រួច ហើយ​រៀបចំ​ឱ្យ​មាន​រៀបរៀប​រយ ទុក​សែន​ព្រែ​ន​ឱ្យ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី បន្ទាប់​មក​អ្នក​ស្នង​រូប ក៏​ចាប់ផ្តើម​អង្គុយ​ដើម្បី​រំឭក​គុណគ្រូ និង​ម្ចាស់​រូប​ឱ្យ​ចូលមកសណ្ឋិត​ក្នុង​ខ្លួន ឯ​ក្រុម​អ្នកភ្លេង​ក៏​ចាប់ផ្តើម​ប្រគុំ​បទ​រំឭក​គុណ​គ្រូភ្លេង​របស់​គ្រូ​ខ្លួន​ដែរ មុន​លេងភ្លេង​ហូរហែ​តាម​ទម្លាប់​និង​ការចង់បាន​របស់​អ្នកតា ដែល​បទ​ទាំងអស់​សុទ្ធសឹងតែ​ជា​បទ​ប្រពៃណី​និង​ប្រជាប្រិយ​។​

​នៅពេល​គ្រូ​ចូល​សណ្ឋិត​ហើយ រូប​នោះ​ក៏​ទ្រង់គ្រឿង​នូវ​របស់​ម្ចាស់​រូប​ចូល​ចិត្ត មាន​ខោអាវ ដំបង​ជាដើម ហើយ​រាំរែក ហ៊ោរ​កញ្ជ្រៀវ​ម្នាក់ឯង​ផង កេះ​កៀវ ឌឺដង​ជាមួយ​អ្នក​ភ្លេង ដែល​ខ្លះ​មាន​ចរិត​លក្ខណៈ​ដូច​នាគ ខ្លះ​ជា​ស្តេចយមរាជ មាន​ឫកពា​ម៉ឺងម៉ាត់ លេងសើច​ផង និង​ខ្លះទៀត​ដូច​កូនក្មេង តាម​រូប​ដែល​ចូលមកសណ្ឋិត ខណៈ​ភ្លេង​គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ចូល​រូប បើ​លេងភ្លេង​មិន​តាម​តម្រូវការ​របស់​រូប​ដែល​ចូលមក​ទេ រូប​នោះ​នឹង​ង​ង៉ក់ មិន​រាំរែក​ឡើយ ហើយ​ខឹងសម្បារ​ទៀតផង​។​

​ពិធី​ចូល​រូប​ក្នុង​ពិធី​ឡើងអ្នកតា​នេះ​គឺ​សំខាន់​ណាស់ ព្រោះ​អ្នក​ស្នង​រូប គឺជា​អ្នក​ដែល​ឆ្លងឆ្លើយ​រវាង​អ្នកស្រុក​និង​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី និង​អរូប​ផ្សេងៗ ដែល​អាច​ឱ្យ​អ្នកស្រុក​ដឹងថា ពួកគាត់​ខឹង​អី ចង់​បាន​អី និង​ការសុំ​ពរ​សុំ​ជ័យ​ពី​ពួកគាត់​ផង​ដែរ​។ អ្នក​តា​និង​អរូប​សំខាន់ៗ​ដែល​ថែរក្សា​នៅទីនេះ មានដូចជា​ស្តេច​នាគ​ខៀវ នាគ​ក្រហម ស្តេចយមរាជ យម​បាល ចៅ​ប្រុក ចៅប្រុញ (​មក​ពី​ព្រះវិហារ​) មហា​រាជ មហា​ជម្ពូ ព្រះ​នាង​ខ្មៅ តា​មឿង យាយ​ប៉ុក​ជាដើម ដែល​អ្នកស្រុក​គោរព​និង​ជឿជាក់​ណាស់​។​

​ក្រោយ​ពី​អ្នកតា​រាំ​សប្បាយ​អស់ចិត្ត អស់ចង់​ហើយ គេ​ក៏​រៀបចំ​សែន​ព្រែ​ន​នំចំណី បាយ​សម្ល ក្បាលជ្រូក មាន់ស្ងោរ ជូន​ដល់​អ្នកតា​និង​អរូប​ផ្សេងៗ​បាន​សេពសោយ​ឱ្យ​ឆ្អែត​បរិបូណ៌ ហើយ​ឱ្យ​ពរ​កូនចៅ​ត្រជាក់ត្រជុំ រួចផុត​ទុក្ខភ័យ​ទាំងពួង ពិសេស​ធ្វើ​ស្រែ​ធ្វើ​ស្រូវ​បាន​ល្អប្រសើរ រួច​ហើយ​គេ​ក៏​យក​សំណែន​នោះ​ទៅ​ចោល​នៅទីណា​មួយ​សមរម្យ ដែល​សន្មត់​ថា​ជាទី​កន្លែង​របស់​អ្នក​តានោះ ៕

​អត្ថបទ ៖ លោក ជា ស្រស់​
​រូបថត ៖ លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទំនៀមទម្លាប់​ខ្មែរ​ព័ត៌មានខេត្តសៀមរាបវត្ត​អធ្វា​រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហត្ថ​កសិករ លីមីត​ធី​ត បង្ហាញ​នូវ​ការផ្តល់សេវា​ឥណទាន​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៨​នេះ បាន​កើន​ឡើង​ជាង ៣០​ភាគរយ​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គររួមគ្នា​ធ្វើ​ពិធី​ឡើង​មាឃឬ​ពិធីបុណ្យ​ឡើងអ្នកតា​រាជ្យ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.