Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះភ្ញៀវទេសចរ​បរទេស​មាន​ការកើនឡើង​ជាង​ឆ្នាំមុន ខណៈ​អ្នកទេសចរ​ជនជាតិខ្មែ​រ​មាន​ការថយចុះដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
07/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប បានបង្ហាញ​ថា នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​២០១៩​នេះមានភ្ញៀវទេសចរមកកំសាន្តនៅតាមរមណីដ្ឋានធម្មជាតិនិងប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប មាន​ចំនួន​៩៣.៦០៥ នាក់ មាន​ការកើនឡើង ៣,៩៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​ប្រមាណ ៩០.៨២៦​នាក់ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ៤១.៦០៥ នាក់ មាន​ការកើនឡើង ២២,២៧ ភាគរយ ខណៈ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​៥​ម៉ឺន​២​ពាន់​នាក់ មាន​ការថយចុះ ៧,១៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន​ប្រមាណ ៥​ម៉ឺន​៦​ពាន់​នាក់ ។​

​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា បើទោះពី​បុណ្យចូលឆ្នាំ​ចិន​មិនមែន​ពិធីបុណ្យ​ជាតិ​របស់​ខ្មែរ​ក៏ពិតមែន តែ​នៅ​កម្ពុជា មាន​បងប្អូន​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​ច្រើន ដូច្នេះហើយ​បានជា​បងប្អូន​ប្រជាពលរដ្ឋ​ខែ្មរ​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​បាន​ដើរ​ទៅ​កំសាន្ត​នៅតាម​រមណីដ្ឋាន​នានា​ច្រើន ជាពិសេស​នៅ​ខេត្ត​សៀមរាប​នេះ មាន​រមណីដ្ឋាន​សម្រាប់សម្រាក​លំហែកាយ​កម្សាន្ត​ច្រើន​ទាំង​បែបប្រ​វត្តិសាស្ត្រ និង​បែប​ធម្មជាតិ ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី ចូល​ឆ្នាំ​ចិន​ឆ្នាំ​២០១៩​នេះ អ្នកទេសចរ​ជាតិ​មាន​ការថយចុះ​ជាង​ឆ្នាំមុន​ដោយសារ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំនេះ មិន​ប៉ះចំ​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ ដូច​កាលពី​ឆ្នាំ​២០១៨ ។​

​លោក ចាន់ សុខភា អនុប្រធាន​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​ពិត​ជា​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​តាម​ការ​ស្ទង់​ពី​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ឃើញថា នៅតាម​បណ្តា​សណ្ឋាគារ​ស្ទើរ​ទាំងអស់ មានការ​កក់​ស្នាក់នៅ​ពេញ​ចាប់ពី​ថ្ងៃ​ទី​០៤​ដល់​ថ្ងៃ​ទី​០៧ ប៉ុន្តែ​សម្រាប់​ថ្លៃ​បន្ទប់ គឺ​គ្មាន​ការដំឡើងថ្លៃ​ហូត​ហេតុ​ពេក​នោះទេ ហើយ​ឆ្នាំ​នេះ​ភ្ញៀវទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​សៀមរាប​ឃើញថា អ្នកទេសចរ​ជនជាតិ​ចិន​ស្ថិតនៅ​លំដាប់​លេខ​១ រីឯ​ជនជាតិ​អាមេរិក​ស្ថិតនៅ​លំដាប់​លេខ​២ និង​ភ្ញៀវ​ជាតិ​នៅ​លំដាប់​លេខ​៣ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបភាព ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​ភ្ញៀវ​ទេសចរណ៍​​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

អគារសិក្សា​ថ្មី​១​ខ្នងដែល​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជាជូន​ដល់​សាលា​អនុវិទ្យាល័យ​ជប់​រំដេង ក្នុង​ស្រុក​ស្វាយ​លើ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​

កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

កម្មវិធីTiger stret football festival ២០១៩ រដូវ​កាល​ទី​៧បាន​បើក​ការប្រកួត​ជ្រើសរើស​ជើង​ខ្លាំងៗ​ប្រចាំ​នៅ​ខេត្តសៀមរាបដើម្បី​យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.