Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​ចុះ​កាត់​ខ្សែកាបខ្សែភ្លើង​លើ​អាកាស​តាម​ដងផ្លូវ៥​ខ្សែ​បន្តទៀតក្នុង​ក្រុង​សៀមរាប !

ដោយ Pothe Thun
06/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
98
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៨​កន្លងមក រដ្ឋបាល​ខេត្ត​សៀមរាប សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត បាន​ចុះ​អនុវត្ត​គម្រោង​កាត់​ខ្សែភ្លើង ខ្សែកាប​លើ​អាកាស និង​បង្កប់​ក្រោម​ដី​នៅ​តាម​បង្គោល​ខ្សែភ្លើង​ដែល​មាន​ភាព​រញ៉េរញ៉ៃ​គ្មាន​របៀបរៀបរយ​ដូច​សំណាញ់​ពីងពាង ក្នុង​ក្រុង​សៀមរាប គឺ​បាន​ជាង​៥០​ភាគរយ​ហើយ ។ គិត​មក​ដល់​ដើមខែ កុម្ភៈ ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​បាន​កាត់​ទម្លាក់​ខ្សែភ្លើង ខ្សែកាប​អាកាស បង្កប់​ក្រោម​ដី​បាន​ចំនួន ៦​ផ្លូវ ក្នុង​ចំណោម​ផ្លូវ​ទាំង​១១ សម្រាប់​ក្នុង​គម្រោង​ទី​១​នេះ ។​

​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្តសៀមរាប លោក​សុខ សីហា បានឱ្យដឹងថា ចំនួន​ផ្លូវ​ទាំង​៦​ខ្សែ ដែល​អាជ្ញាធរ​បាន​ចុះ​អនុត្ត​នោះ សរុប​ប្រវែង​មាន​ជាង ២៤​គីឡូម៉ែត្រ ក្នុងនោះ​មានដូចជា​ផ្លូវ លោក​តាណឺយ​, តំបន់​ជុំវិញ​ផាប់​ស្ទ្រីត​, កំណាត់​ផ្លូវ​ហ្សា​ដឺ​ហ្គោល ចាប់ពី​ចំណុច​សួនច្បារ​ព្រះរាជដំណាក់ រហូត​ដល់​បុរី​ប្រិមប្រិយ​, កំណាត់​ផ្លូវ ៦០​ម៉ែត្រ រហូត​ដល់​កែង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​, កំណាត់​ផ្លូវ​កូម៉ៃ ចាប់ពី​ចំណុច​ផ្លូវបំបែក អ​៩០ រហូត​ដល់​វត្ត​ថ្មី​, និង​កំណាត់​ផ្លូវ ៧​មករា ចាប់​ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង រហូត​ដល់​រង្វង់​មូល​ព្រះរាជដំណាក់​ខេត្តសៀមរាប ។​

​តាម​ការលើកឡើង​របស់​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថា ផ្លូវ​៥​ខ្សែ​ទៀត ដែល​គម្រោង​នឹង​ចុះ​អន​វុត្ត​ន៍​បន្ទាប់ រួមមានៈ ផ្លូវជាតិ​លេខ​៦ ចាប់​ពី​ព្រំប្រទល់​រដ្ឋបាល​ក្រុង ស្រុក​ពួក និង​ស្រុក​ប្រាសាទបាគង​, ផ្លូវ​ស៊ី​វុត្ថា ចាប់ពី​ចំណុច​ផ្លូវ អ​៩០ រហូត​ដល់​រង្វង់​មូល​នាគ​បាញ់​ទឹក​, ផ្លូវ​ផ្សារ​ញ៉ែ ចាប់ពី​ចំណុច​ភោជនីយ៍​ម្លប់​ស្បូវ រហូត​ដល់​ស្ដុប​ផ្សារ​ញ៉ែ ,​ស្ដុប​ផ្សារកណ្ដាល​, ផ្លូវ​អម​សងខាង​ស្ទឹង​ចាប់ពី​ចំណុច​ស្ពាន​នាគ រហូតដល់​ស្ពាន​ក្រវ៉ាត់​ក្រុង​, និង​ផ្លូវ​ទៅ​ផ្សារ​ក្រោម ចាប់ពី​ចំណុច​រង្វង់​មូល​នាគ​បាញ់​ទឹក រហូត​ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

នា​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោក សុខ សីហា ស្នើ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​គម្រោង​ខាងលើ សុំ​មាន​ការអត់ធ្មត់ និង​យោគយល់​ខ្ពស់បំផុត ដ្បិតថា​ការរៀបចំ​នេះ​អាច​នឹង​មាន​ការ​ដាច់​ចរន្ត​អគ្គីសនី​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​ការរៀបចំ​សោភ័ណ្ឌភាព​ក្រុង​គឺជា​រឿង​សំខាន់ ពីព្រោះថា ជា​ទីក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ ក្នុងការ​ទាញ​យក​ប្រាក់​ចំណូល​សម្រាប់​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នេះ​ផងដែរ ។​

​គួររម្លឹកថា ការងារ​ចុះ​កាត់​ខ្សែភ្លើង ខ្សែកាប​អាកាស​លើ​បង្គោល​ភ្លើង​ក្នុង​ក្រុង​នេះ ធ្វើឡើង​ក្នុង​បំណង​បន្ទាប់ពី​ពិនិត្យ​ឃើញ​ភាពមិនប្រក្រតី​មួយចំនួន ការ​ខូច​សោ​ភណ្ឌ​ភាព សន្ដិសុខ និង​សុវត្ថិភាព ដល់​ពលរដ្ឋ ពិសេស​អ្នករស់នៅ​ជាប់​បង្គោល​ភ្លើង​ទាំងនោះ​អាច​នឹង​កើត​ហានិភ័យ​ជា​យថាហេតុ​ដែល​បង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី​ជាដើម​។

អត្ថបទ និង​រូបភាព​លោក​ម៉ាត់ អា​រី​ហ្វីន
កែសម្រួល​ដោយ​លីវ សុខុន !!!

Tags: ខ្សែកាបខ្សែភ្លើង​លើ​អាកាសព័ត៌មានខេត្តសៀមរាបអាជ្ញាធរ​ខេត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២របស់ខ្លួនដោយ​ផ្ដោត​លើរ​បៀ​វារៈ​សំខាន់​ចំនួន​៤

ក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២របស់ខ្លួនដោយ​ផ្ដោត​លើរ​បៀ​វារៈ​សំខាន់​ចំនួន​៤

ជនជាតិ​រ៉ូ​ម៉ានី​ម្នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ថ្នាំញៀន​ជាង​៥​គីឡូក្រាមត្រូវបាន​នគរបាល​ជំនាញ​ខេត្តសៀមរាប ឃាត់ខ្លួននៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប

ជនជាតិ​រ៉ូ​ម៉ានី​ម្នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​ថ្នាំញៀន​ជាង​៥​គីឡូក្រាមត្រូវបាន​នគរបាល​ជំនាញ​ខេត្តសៀមរាប ឃាត់ខ្លួននៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    216 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.