Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមបង្ហាញថាក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

ដោយ Pothe Thun
06/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អ្នកស្រី ស៊ូ ចាន់ ជា​អ្នកលក់​ផ្កា​នៅ​ជាប់​របង​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុង​ក្រុង​សៀមរាប បានឱ្យដឹងថា នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំនេះ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​លក់​ផ្កា​អស់ពី​ចំនួន​៥០០​ផ្កា ទៅ​២០០០​ផ្កា ឬ​អាច​លើស​នេះ ហើយ​ផ្កា​ដែល​លក់​ដាច់​ជាងគេ​គឺ​ផ្កាឈូក ខណៈ​ដែល​ថ្ងៃ​ធម្មតា អ្នកស្រី​លក់​បាន​តែ​ចំនួន​ពី​២០០​ទៅ​៥០០​ផ្កា ហើយ​ថ្ងៃ​ខ្លះ​លក់​បាន​តែ​ចំនួន​១០០​ផ្កា​ប៉ុណ្ណោះ ។​

​អ្នកស្រី មានប្រសាសន៍​ទៀត​ថា បើទោះបី​ពិធីបុណ្យ​នេះ មិនមែន​ជា​បុណ្យប្រពៃណី​ខ្មែរ​ក៏​ពិតមែន ប៉ុន្តែ​បងប្អូន​ខ្មែរ​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​ទូទាំង​ប្រទេស​កម្ពុជា នៅថ្ងៃនេះ បាន​ចេញ​ដើរ​កម្សាន្ត​ជាច្រើន ហើយក៏​បាន​មក​ទិញ​ផ្កា​យក​ទៅ​ថ្វាយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​លោកយាយ​ទេព ដើម្បី​សុំ​សេចក្តីសុខ ហើយ​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ផ្កា​ទាំងនេះ មិនមែន​តែ​អ្នក​សៀមរាប​ទេ គឺ​ភាគច្រើន​ជា​អ្នក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​ហើយ​ក៏​ចូល​មក​ទិញ​ផ្កា​ថ្វាយ​ព្រះ​។​

​អ្នកស្រី មានប្រសាសន៍​បន្ថែម​ទៀត​ថា មុខរបរ​លក់​ផ្កា​របស់​ប្រជាពលរដ្ឋ​នៅ​ជាប់​របង​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមនេះ គឺ​មាន​ការរៀបចំ​យ៉ាង​មាន​របៀបរៀបរយ និង​មាន​ការបែងចែក​វេន​គ្នា​មក​លក់​នៅ​ខាង​មុខ​ម្នាក់​មួយ​ថ្ងៃ ដើម្បី​ឱ្យ​អ្នក​លក់​ផ្កា​នៅ​តំបន់​នេះ ទទួលបាន​ប្រាក់ចំណូល​ដូចៗ​គ្នា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា រួមជាមួយ​អ្នកទេសចរ​ជនជាតិ​បរទេស ដែល​បាន​មក​ទស្សនា​ខេត្តសៀមរាប ភាគច្រើន​តែងតែ​បាន​ទៅ​គោរព​ប្រតិបត្តិ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​លោកយាយ​ទេព ដែល​ស្ថិតនៅ​ជិត​ព្រះរាជដំណាក់​នៃ​ក្រុង​សៀមរាប ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ទៅ​តាម​ការ​ជំនឿ​របស់​ខ្លួន ៕

​អត្ថបទ និង រូបថត ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បុណ្យ​ចូល​ឆ្នាំ​ចិន​ព័ត៌មានខេត្តសៀមរាបលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​

ស្ត្រី​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​

បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែកក្នុង​បណ្ណាគារ​ព្រះវិហារ យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក​

បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែកក្នុង​បណ្ណាគារ​ព្រះវិហារ យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក​

អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​ចុះ​កាត់​ខ្សែកាបខ្សែភ្លើង​លើ​អាកាស​តាម​ដងផ្លូវ៥​ខ្សែ​បន្តទៀតក្នុង​ក្រុង​សៀមរាប !

អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​ចុះ​កាត់​ខ្សែកាបខ្សែភ្លើង​លើ​អាកាស​តាម​ដងផ្លូវ៥​ខ្សែ​បន្តទៀតក្នុង​ក្រុង​សៀមរាប !

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.