Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ស្ត្រី​២​នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ​

ដោយ Pothe Thun
06/02/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួមមាន ៖ ១. ឈ្មោះ វិន សុជា ហៅ​ហេង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង ២. ឈ្មោះ វិន ស្រី​លាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែល​ទាំង​ពីរ​នាក់​នេះ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​យក​ម៉ូតូ ។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា កាលពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង ១០:២៥​នាទី ជនរងគ្រោះ​ឈ្មោះ ហង់​សុភាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​សណ្ឋាគារ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​១០ ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប បាន​ទុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១E . ៤០៥២ លេខ​តួ​និង​លេខ​ម៉ាស៊ីន ៨៣០១៧៣៨ នៅ​ក្រោមផ្ទះ ដោយ​កូនសោរ​ម៉ូតូ​នៅ​ជាប់​នឹង​ម៉ូតូ​ស្រាប់​ពេលនោះ ត្រូវ​បាន​ជនសង្ស័យ ឈ្មោះ វិន សុជា និង​ឈ្មោះ វិន ស្រី​លាភ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា បន្ទាប់​ពី​បាត់​ម៉ូតូ ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្រង៉ែ ហើយ​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ព្រឹក សមត្ថកិច្ច បានទទួល​ព័ត៌មាន​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ជិះ​ម៉ូតូ​ដែល​លួចបាន​ទៅ​អ៊ុតសក់​នៅ​ហាង​អ៊ុតសក់​មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ស្ថិតនៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ រួម​ទាំង​វត្ថុតាង​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​សកម្មភាព​លួច​បាន យកមក​ធ្វើការ​សាកសួរ ហើយ​ក្រោយពី​ការសាកសួរ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ តាម​នីតិវិធី រី​ឯ​វត្ថុតាង​ជា​ម៉ូតូ​មួយគ្រឿង កម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ករណី​លួចព័ត៌មានខេត្តសៀមរាបសមត្ថកិច្ច​នគរបាល​ខេត្តសៀមរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែកក្នុង​បណ្ណាគារ​ព្រះវិហារ យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក​

បុរស​ម្នាក់ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួនដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​គាស់​ទូរ​ដែកក្នុង​បណ្ណាគារ​ព្រះវិហារ យក​ប្រាក់​និង​ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​សរុប​ជិត​០១​ម៉ឺន​ដុល្លារ​អាម៉េរិក​

អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​ចុះ​កាត់​ខ្សែកាបខ្សែភ្លើង​លើ​អាកាស​តាម​ដងផ្លូវ៥​ខ្សែ​បន្តទៀតក្នុង​ក្រុង​សៀមរាប !

អាជ្ញាធរ​ខេត្ត​កំពុង​បន្ត​ចុះ​កាត់​ខ្សែកាបខ្សែភ្លើង​លើ​អាកាស​តាម​ដងផ្លូវ៥​ខ្សែ​បន្តទៀតក្នុង​ក្រុង​សៀមរាប !

ក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២របស់ខ្លួនដោយ​ផ្ដោត​លើរ​បៀ​វារៈ​សំខាន់​ចំនួន​៤

ក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៧អាណត្តិ​ទី​២របស់ខ្លួនដោយ​ផ្ដោត​លើរ​បៀ​វារៈ​សំខាន់​ចំនួន​៤

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.