ផ្ទុះការវាយប្រហារដ៏អាក្រក់បំផុត នៅភាគខាងត្បូងថៃ «ផ្តាច់ជីវិតមនុស្សសរុប១៥នាក់»
មន្ត្រីសន្តិសុខថៃបានឱ្យដឹងនៅថ្ងៃពុធនេះថា ជនសង្ស័យជាក្រុមឧទ្ទាមបំបែករដ្ឋ បានបើកការបាញ់ប្រហារដ៏សាហាវដោយសម្លាប់មនុស្ស ១៥នាក់ និងបណ្ដាលឱ្យប្រជាការពារ ភូមិស្ម័គ្រចិត្ត ០៤នាក់រងរបួសនៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែង នៃតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការវាយប្រហារខាងលើបានកើតឡើងកាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅឯប៉ុស្ដិ៍ត្រួតពិនិត្យមួយកន្លែង ក្នុងខេត្ត យ៉ាឡា (Yala) ភាគខាងត្បូងប្រទេសថៃ ...