ទីក្រុងម៉ាកាវសម្រេចផ្អាកការប្រារព្ធពិធីនានា ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដោយសារតែវាយលុកនៃវីរុសផ្លូវដង្ហើមថ្មី!
អាជ្ញាធរក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ (Macau) នៃប្រទេសចិន បានសម្រេចផ្អាករាល់ពិធីបុណ្យ និងពិធីអបអរនានាដែលមានលក្ខណៈប្រមូលផ្តុំ នៅក្នុងឱកាសប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិននាចុងសប្តាហ៍នេះ ក៏ព្រោះតែការរីករាលនៃវីរុសផ្លូវដង្ហើមថ្មី ដែលបាននិងកំពុងក្លាយជាបញ្ហាក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ TVB នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។ ការសម្រេចរបស់ទីក្រុងម៉ាកាវបែបនេះ គឺបានកើតមានឡើងក្រោយទូរទស្សន៍ TVB ដែលមានទីស្នាក់ការនៅទីក្រុងហុងកុងបានចេញផ្សាយថា ការឆ្លងវីរុសផ្លូវដង្ហើមថ្មី ...