មន្ទីរកិច្ចការនារីខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ អនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅស្រុកក្រឡាញ់
នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំធ្វើវេទិកាផ្សព្វផ្សាយ អនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឃុំតាអាន នៅក្នុងបរិវេណសាលាឃុំតាអាន ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(ស៊ី-ដ) ដើម្បីផ្តល់ការធានានូវការទទួលបានសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយស្មើភាពគ្នាជាមួយបុរស ក្រោមការសម្របសម្រួលរបស់លោកស្រី ងិន សារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប ...