Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៅ​ស្រុក​ក្រឡាញ់​

ដោយ Pothe Thun
05/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៅ​ស្រុក​ក្រឡាញ់​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​នេះ មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ក្រឡាញ់ បានរៀបចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ជូន​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​តា​អាន នៅក្នុង​បរិវេណ​សាលាឃុំ​តា​អាន ក្នុង​គោលបំណង បង្កើន​ការយល់ដឹង​អំពី​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​(​ស៊ី​-​ដ​) ដើម្បី​ផ្តល់​ការធានា​នូវ​ការទទួលបាន​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន ដោយ​ស្មើភាព​គ្នា​ជាមួយ​បុរស ក្រោម​ការសម្របសម្រួល​របស់លោក​ស្រី ងិន សារិន អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប , លោក ស្គន់ សា​គិ​ន មេឃុំ​តា​អាន និង លោក សោម បូ​រ៉ី នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​អាន ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​មន្ត្រី​ច្ចការ​នារី​ស្រុក​ក្រឡាញ់ , ក្រុមប្រឹក្សាឃុំ អ្នកទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ , ជំនួយ​ការឃុំ , មេភូមិ អនុ​ភូមិ ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​មកពី​គ្រប់​ភូមិ​នៅក្នុង​ឃុំ​តា​អាន សរុប​១០១ នាក់ ក្នុងនោះ​ស្រី​ចំនួន​៧០ នាក់ ។​

​លោកស្រី ងិន សារិន អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត មានប្រសាសន៍ថា អំពី​អនុសញ្ញា​ស៊ី​-​ដ ជា​សន្ធិសញ្ញា​អន្តរជាតិ​ដំបូង​តែមួយគត់ ដែល​បានបញ្ជាក់​យ៉ាង​ទូលំទូលាយ​អំពី​សិទ្ធិ​របស់​ស្ត្រី ដែល​ត្រូវតែមាន​ក្នុង​បរិបទ​ស៊ីវិល នយោបាយ ជីវិត​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ជីវិត​គ្រួសារ ជាពិសេស​អនុសញ្ញា​ស៊ី​-​ដ​នេះ បានធ្វើឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​ពិតប្រាកដ រួច​ផុតពី​ការរើសអើង ការរំលោភ​លើ​គោលការណ៍​សមភាព​នៃ​សិទ្ធិមនុស្ស និង​ការគោរព​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ហើយ​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​(​ស៊ី​-​ដ​)​នេះ មាន​គោលការណ៍​គ្រឹះ​ចំនួន ៣ គឺ ៖ ១. ការទទួលបាន​សមភា​ព​ពិតប្រាកដ , ២. ការមិន​រើសអើង និង ៣. កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ក្នុង​ការធានា​ឱ្យ​ស្ត្រី​ទទួលបាន​សិទ្ធិ​ពេញលេញ ។​

​សូមបញ្ជាក់ថា អនុសញ្ញា​ស៊ី​-​ដ​នេះ បានអនុម័ត និង​បើក​ឱ្យ​ចុះហត្ថលេខា ឱ្យ​សច្ចាប័ន និង ឱ្យចូល​ជា​សមាជិក​តាម​សេចក្ដីសម្រេចចិត្ត​លេខ ៣៤១១៨០ ចុះ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​១៩៧៩ របស់​មហា ស​ន្និ បាត អង្គការសហប្រជាជាតិ និង​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​១៩៨១ ខណៈ​បច្ចុប្បន្ន អនុសញ្ញា​ស៊ី​-​ដ​នេះ មាន​រដ្ឋ​ភាគី​ចំនួន​១៨៥ ដែល​បាន​ចុះហត្ថលេខា និង​ផ្ដល់​សច្ចាប័ន​យកទៅអនុវត្ត នៅក្នុង​នោះ​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៩២ ហើយ​ផ្ដល់​សច្ចាប័ន​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​១៩៩២ យកមកអនុវត្ត​ដោយ​ឥត​លក្ខខណ្ឌ ៕

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​អត្ថបទ និង រូបថត ៖ មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: មន្ទីរ​កិច្ចការនារី​ខេត្តវេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    839 shares
    Share 336 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    327 shares
    Share 131 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.