Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

ដោយ Pothe Thun
05/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុន​កោះ​ថ្មី តិច​ណូ​ឡូ​ជី ដែលជា​ក្រុមហ៊ុនមេ​របស់​សារព័ត៌មាន​ត្នោត​ញូ​ស៍ បាន​នាំយក​អំណោយ​ជា​គ្រឿង​បរិភោគ ដែល​សរុប​ជា​ទឹកប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ស្ថិតនៅក្នុង​ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៥០​គីឡូក្រាម , ទឹកត្រី​១​យួរ , ទឹកស៊ីអ៊ីវ​១​យួរ និង​ប្រេងឆា​១​ដប ហើយ​នៅក្នុង​ឱកាស​នោះ លោក ឈ ហុក​ឌី ដែលជា​ម្ចាស់​ផលិតផល​ខោ​ទឹកនោម​កូន​បីនាក់ ក៏បានផ្តល់​ជូន​បងប្អូន​យោធិន​ពិការ​នូវ​ធូបមូស​ចំនួន​៤៥​កេស សរុប​ជា​ទឹកប្រាក់​ជាង​១​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មាស វ​ន្នី នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប និង​លោក លាវ កៃ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​កោះ​ថ្មី ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ជា គឹម​សាន តំណាង​ក្រុមហ៊ុន​កោះ​ថ្មី និង​ជា​និពន្ធ​នាយក​សារព័ត៌មាន​ត្នោត​ញូ​ស៍​( Tnaot News) បាន​សម្ដែង​នូវ​កោតសរសើរ​យ៉ាង​ក្រែ​លែង ដល់​វីរភាព​របស់​បងប្អូន​កងទ័ព ដែលមាន​ចិត្ត​ក្លាហាន​មុះ​មុត ហ៊ាន​ពលី​សាច់​ស្រស់ ឈាម​ស្រស់ ក្នុងការ​ការពារ​ទឹកដី រហូត​សម្រេចបាន​នូវ​សុខសន្តិភាព​ជូន​ប្រទេសជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​លោក​ឧ​ត្ត​ម​សេនីយ​ទោ ហ៊ុន ប៉ូ​គា នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១០ រហូតមកដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩​នេះ គឺមាន​រយៈពេល​០៩​ឆ្នាំ ២៦​ថ្ងៃ មកហើយ ដែល​បងប្អូន​យោធិន​ពិការ បាន​ចូលមក​រស់នៅក្នុង​មជ្ឈមណ្ឌល មាន​ចំនួន ២៧០​គ្រួសារ ក្នុងនោះ​មាន​យោធិន​ពិការ​ចំនួន ២៤៥​គ្រួសារ , លោកគ្រូ អ្នកគ្រូ បង្រៀន​ស្ម័គ្រចិត្ត​ចំនួន ២៣​គ្រួសារ , ពេទ្យឆ្មប​ស្ម័គ្រចិត្ត​ចំនួន ០២​គ្រសារ , សមាជិក​សរុប​រួមមាន​ចំនួន ១.២៧០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៦១៤​នាក់​។​

​លោក ហ៊ុន ប៉ូ​គា មានប្រសាសន៍​ទៀតថា បងប្អូន​យោធិន​ពិការ លោកគ្រូ អ្នកគ្រូ​បង្រៀន និង​ពេទ្យឆ្មប​ស្ម័គ្រចិត្ត​ទាំងអស់ ក្នុង​រយ​:​ពេលកន្លងមក ត្រូវបាន​ទទួល​នូវ​របប​គោលនយោបាយ​ដូចៗ​គ្នា​ពី​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា គឺ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​ដី​ទំហំ​០១​ហិកតា​កន្លះ សម្រាប់​ការងារ​បង្កបង្កើនផល និង​លំនៅដ្ឋាន​ចំនួន ០១​ខ្នង មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ សម្រាប់​ស្នាក់នៅ ពិសេស​ដោយបាន​ការយ​ក​ចិត្ត​ទុកដាក់​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើ​ឲ្យ​បងប្អូន​យោធិន​ពិការ និង​គ្រួសារ មាន​លំនឹង​លើ​ផ្នែក ជីវភាព​រស់នៅ​បានល្អ​ប្រសើ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧត្ដម
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជីមជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការយោធិន​ពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

អាជ្ញាធរ​ជាតិ​អប្សរានិង​មូលនិធិ​បរិស្ថានAEONជប៉ុន រួមគ្នា​ដាំ​កូនឈើសម្រេច​គម្រោង៤​ម៉ឹ​ន​ដើម ក្នុង​ឆ្នាំ​២០១៩

អាជ្ញាធរ​ជាតិ​អប្សរានិង​មូលនិធិ​បរិស្ថានAEONជប៉ុន រួមគ្នា​ដាំ​កូនឈើសម្រេច​គម្រោង៤​ម៉ឹ​ន​ដើម ក្នុង​ឆ្នាំ​២០១៩

មនុស្ស​យ៉ាងហោចណាស់៥​នាក់ បាន​ស្លាប់ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ កម្រិត​៦.៩ រ៉ិ​ច​ទ័​រ​នៅ​ឥណ្ឌូណេស៊ី​

មនុស្ស​យ៉ាងហោចណាស់៥​នាក់ បាន​ស្លាប់ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ កម្រិត​៦.៩ រ៉ិ​ច​ទ័​រ​នៅ​ឥណ្ឌូណេស៊ី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.