Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មនុស្ស​យ៉ាងហោចណាស់៥​នាក់ បាន​ស្លាប់ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ កម្រិត​៦.៩ រ៉ិ​ច​ទ័​រ​នៅ​ឥណ្ឌូណេស៊ី​

ដោយ Pothe Thun
05/08/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
មនុស្ស​យ៉ាងហោចណាស់៥​នាក់ បាន​ស្លាប់ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ កម្រិត​៦.៩ រ៉ិ​ច​ទ័​រ​នៅ​ឥណ្ឌូណេស៊ី​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គិត​ត្រឹម​យប់​ថ្ងៃទី​៣ ខែសីហា មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់ និង​៤​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៩​រ៉ិ​ច​ទ័​រ​បាន​កើតឡើង​នៅក្នុង​ខេត្ត Banten របស់​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​មួយថ្ងៃ​មុន​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ (BNPB) បានឱ្យដឹងថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​ម្នាក់​បាន​ស្លាប់​ដោយសារ​គាំងបេះដូង និង​អស់កម្លាំង ខណៈដែល​ម្នាក់ទៀត​បាន​ស្លាប់​ដោយ សារ​តែ​ភាព​ភ័យ​ស្លន់ស្លោ​ពេក​។​

​ភ្លាមៗ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ (BNPB) បាន​បញ្ជូន​ក្រុម​ប្រតិកម្ម​បន្ទាន់​ទៅកាន់​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​ការរញ្ជួយ​ដី​នោះ ដែលមាន​ដូចជា​តំបន់ Lampung ខាងត្បូង​តំបន់ Pandeglang តំបន់ Serang តំបន់ Lebak និង​តំបន់ Sukabumi ដើម្បី​គាំទ្រ​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ទាំងនោះ​ក្នុងការ​វាយតម្លៃ​ក្រោយ​គ្រោះមហន្តរាយ នឹងចូលរួម​ជាមួយ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​ក្នុង​តំបន់​ក្នុង​ការជួយ​ដល់​មូលដ្ឋាន​។​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

​ផ្ទះ​ចំនួន​១២២​ខ្នង​នៅក្នុង​ខេត្ត Banten រួម​នឹង​ផ្ទះ​ចំនួន​២២៣​ខ្នង នៅក្នុង​ខេត្ត​ជ្វា​ខាងលិច ខេត្ត Bogor ខេត្ត Cianjur ខេត្ត Sukabumi និង​ខេត្ត West Bandung ក៏ត្រូវ​បាន​រង​ការបំផ្លាញ​ដោយសារ​ការរញ្ជួយ​ដី​នេះ​ផងដែរ​។ ក្រៅពីនេះ នៅមាន​កន្លែង​គោរពបូជា ការិយាល័យ និង​សាលារៀន​មួយចំនួនទៀត បាន​រង​ផលប៉ះពាល់​នេះ​។​
​ក្នុង​ហេតុការណ៍​នេះ មនុស្ស​ជាង ១.០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ជម្រក​បណ្តោះអាសន្ន​។​

​ប្រភព​៖ VNA
​បកប្រែ​ដោយ​៖ លោក យា ចិន្តា​ខន្តី​

Tags: ​គ្រោះ​រញ្ជួយ​ដីព័ត៌មានអន្តរជាតិឥណ្ឌូណេស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ៊ីរ៉ង់ រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ាក់៧០​ម៉ឺន​លីត្រ ដោយ​ចោទថា​ដឹក​ប្រេង​រត់ពន្ធ ក្នុង​ឈូង​សមុទ្រ​ពែ​ក​

អ៊ីរ៉ង់ រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ាក់៧០​ម៉ឺន​លីត្រ ដោយ​ចោទថា​ដឹក​ប្រេង​រត់ពន្ធ ក្នុង​ឈូង​សមុទ្រ​ពែ​ក​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ផ្ដល់ជូន​អ្នកជំងឺ​ក្រីក្រ​ម្នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ផ្ដល់ជូន​អ្នកជំងឺ​ក្រីក្រ​ម្នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប​

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.