Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
06/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប មាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ផ្សព្វ ផ្សាយ​ផែនការ​ការពារ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម MaithripalaSirisena ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការ​អ​ញ្ជោះ​ញ​ចូលរួម​ក្នុ​ពី​សំណាក់ ឯកឧត្តម និង លោក ជា​ស្នងការ ស្នងការរង និង​មន្ត្រី​សំខាន់ៗ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប , មេបញ្ជាការ មេបញ្ជាការរង នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត , តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង តំណាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ និង​កងកម្លាំង​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ​គ្នា​ឲ្យ​បានល្អ នៅតាម​បណ្តា​គោលដៅ​និ​មួយៗ និង ការរៀបចំ​សណ្តាប់ធ្នាប់ សម្រួល​ចរាចរណ៍​ឲ្យ​បានល្អ យកចិត្តទុកដាក់​ក្នុងការ​ការពារ និង​បង្ការ​ទប់ស្កាត់​បទល្មើស សំដៅ​រក្សា​ការពារ និង​ធានា​សន្តិសុខ សុ​វត្តិភាព ជូន​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ទស្ស​កិច្ច​នៅក្នុង​ខេត្តសៀមរាប​នាពេលនោះ ពិសេស សូម​ឲ្យ​កងកម្លាំង​ត្រូវ​វិភាគ​វាយតម្លៃ​នូវ​រាល់​សភាពការណ៍់ និង​ឧបាយកល​នានា ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ការបង្ក​ចលាចល​ណាមួយ ដែល​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​ហើយ​ត្រូវមាន​វិធានការ​ម្ចាស់ការ ដើម្បី​វាយបក ទប់ស្កាត់ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព ។​

​សូមបញ្ជាក់ថា យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្មី​សេនា (Maithripala Sirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ ឯកឧត្តម​ប្រធានាធិបតី នឹង​ចូលគាល់​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង , ឯកឧត្តម​ប្រធានាធិបតី នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងអំឡុង​ពេលនោះ កិច្ច សហ ប្រតិបត្តិការ​ទ្វេភាគី​នៅក្នុង​វិស័យ​ជាច្រើន​នឹងត្រូវ​លើក យក មក​ពិភាក្សា សំដៅ​ពង្រឹង​ថែមទៀត​នូវ​ចំណងទាក់ទង​មិត្តភាព​រវាង ប្រទេស​ទាំងពីរ ដែល​បាន​ចងភ្ជាប់​គ្នា​យ៉ាង​ជ្រាលជ្រៅ តាមរយៈ​ព្រះពុទ្ធសាសនា ។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏​នឹងធ្វើ​ការផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​និង​ផលប្រយោជន៍​រួម​ផងដែរ និង បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​ប្រធានាធិបតី និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង អញ្ជើញ​ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា ឯកឧត្តម​ប្រធានាធិបតី នឹង​អញ្ជើញ​ទៅកាន់​វត្ត លង្កា និង​ប្រគេន​សម្តេច​ព្រះមហា​អរិយវង្ស សៅរ៍ ច័ន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត​លង្កា នូវ​កូនដើម ពោធិ៍​នៃ​មហាពោធិ​ព្រឹក្ស​ពី​ក្រុង​អនុ​រា​ធ​បុ​រៈ ហើយ​បន្ទាប់មក ឯកឧត្តម​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧ​ត្តុ​ង្គ ។​

​ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្មី​សេនា និង​សមាជិក​គណៈប្រតិភូ ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នានា​នៅក្នុង​ឧទ្យាន​អង្គរ ក្នុង​ខេត្តសៀមរាប​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី ម៉ៃ​ទ្រី​ប៉ា​ឡា ស្មី​សេនា នាពេលនេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ច​សហ ប្រតិបត្តិការ​នៅក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ រវាង​កម្ពុជា​និង​ស្រីលង្កា​៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា នៅ​ខេត្តសៀមរាប​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត នៅ​ក្នុង​ស្រុក​ពួក កាលពី​យប់មិញ​

ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត នៅ​ក្នុង​ស្រុក​ពួក កាលពី​យប់មិញ​

កិច្ចប្រជុំ​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម​ឃុំ​-​សង្កាត់ ២០២០- ២០២២ និង​នីតិវិធី​នៃ​ការទូទាត់​

កិច្ចប្រជុំ​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម​ឃុំ​-​សង្កាត់ ២០២០- ២០២២ និង​នីតិវិធី​នៃ​ការទូទាត់​

គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១អាណត្តិ​៣

គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១អាណត្តិ​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.