Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម​ឃុំ​-​សង្កាត់ ២០២០- ២០២២ និង​នីតិវិធី​នៃ​ការទូទាត់​

ដោយ Pothe Thun
06/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំ​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម​ឃុំ​-​សង្កាត់ ២០២០- ២០២២ និង​នីតិវិធី​នៃ​ការទូទាត់​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ស្តីពី​ការពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម ឃុំ​-​សង្កាត់ ដើម្បី​បញ្ចូល​ទៅក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២០-២០២២ និង​នីតិវិធី​នៃ​ការទូទាត់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត , តំណាង​រតនាគារ​ខេត្ត , តំណាង​ទីចាត់ការ​ហិរញ្ញវត្ថុ , តំណាង​រដ្ឋបាល​ក្រុង ស្រុក​ទាំង​១២ និង​តំណាង​អង្គការ UNICEF ផងដែរ​។​

​លោកស្រី យូ សុភា មានប្រសាសន៍ថា រយៈ កាល កន្លង មក ការ ធ្វើ ការ ងារ ផ្នែក​សេវា​សង្គម​នេះ យើង ពុំ មាន ថវិកា សម ស្រប សម្រាប់ ឲ្យ ការងារ ផ្នែក នេះ មាន ដំណើរ ការ ដោយ ភាព រលូន នោះ ទេ ដូច្នេះ នេះ​ជា​កិច្ចប្រជុំ​មួយ​ដែលមាន​សារៈសំខាន់ ដើម្បី​ធ្វើការ​ពិនិត្យ​ទៅលើ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម ដែល​យើង​បាន​រកឃើញ​តាមរយៈ​ផែនទី​សេវា​សង្គម​ភូមិ សម្រាប់​ដាក់បញ្ចូល​ក្នុង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​ឃុំ សង្កាត់ ឆ្នាំ​២០២០-២០២២ ចំពោះ​ថវិកា​លើ​ផ្នែក​សេវា​សង្គម​ឲ្យ​បាន​៥​ភាគរយ ដោយ​ផ្អែក​ទៅតាម​សេចក្តីណែនាំ​អន្តរក្រសួង រួមមាន​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុងការ​គ្រោង​កញ្ចប់​ថ​វិកា​ការប្រើប្រាស់ និង​ការទូទាត់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ថ្នាក់ជាតិ និង​តាម​តម្រូវការ​នៅ​មូលដ្ឋាន ។​

​លោកស្រី យូ សុភា មានប្រសាសន៍​បន្ថែមថា ដូច​យើងទាំងអស់គ្នា​បានដឹង​ស្រាប់​ហើយ​ថា ផ្នែក​សេវា​សង្គម​នេះ រួមមាន ៖ បញ្ហា​ការអប់រំ​កុមារ​តូច , បញ្ហា​ភាព​ងាយ​រងគ្រោះ , បញ្ហា​សុខភាព​មាតា ទារក និង អាហារូបត្ថម្ភ , បញ្ហា​ទឹកស្អាត​និង​អនាម័យ , បញ្ហា​កិច្ចការពារ​កុមារ ។​ល​។ ជា​កិច្ចការ​មួយ​ដែលមាន​សារៈសំខាន់​ណាស់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង អាជ្ញាធរ​ខេត្តសៀមរាប បាន​នឹង​កំពុង​យកចិត្ត​ដាក់​ជាខ្លាំង ក្នុងការ​លើកស្ទួយ ការ​គាំពារ និង ការការពារ ដូច្នេះ​សូម​ឲ្យ​មន្ត្រី​ជំនាញ​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ក្រុង​-​ស្រុក ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម ដើម្បី​ឲ្យ​ការងារ​នេះ ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរឡើង ជាពិសេស សូម​ឲ្យ​បង្កើន​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​អ្នកទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ​-​សង្កាត់ ដែលជា​អ្នកអនុវត្ត​គម្រោង​សេវា​សង្គម​ផ្ទាល់ ទាំង​អ្នក​ចាស់ និង​អ្នកថ្មី ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ ក្រុមការងារ​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ផ្នែក​សេវា​សង្គម​ឃុំ​-​សង្កាត់ ២០២០- ២០២២​សេវា​សង្គម​ឃុំ​-​សង្កាត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១អាណត្តិ​៣

គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១អាណត្តិ​៣

អាជ្ញាធរ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ​

អាជ្ញាធរ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ​

សមាគម​ខ្មែរ​-​ចិន​នៅ​ខេត្តសៀមរាបទទួលបាន​ចំណេះដឹង​បន្ថែមអំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខណៈ​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​តាមរយៈ​កម្លាំងកាយ​ចិត្ត និង ធនធាន​ហិរញ្ញវត្ថុ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.