Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ​

ដោយ Pothe Thun
06/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ​
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ពៅ ពិសិដ្ឋ អភិបាល រង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​មួយ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​បានល្អ​ប្រសើរ​ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ និង ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​ខាងមុខនេះ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​-​អនុប្រធាន មន្ទីរ​-​អង្គភាព កងកំលាំងប្រដាប់អាវុធ​ខេត្ត តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​លោក​ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ការប្រឡង​ជាច្រើនលើក​កន្លងមក​នៅ​ក្នុង​ខេត្តសៀមរាប អនុវត្តបាន​យ៉ាង​ល្អប្រសើរ ដូច្នេះ​សម្រាប់​ការប្រឡង​លើក​នេះ ក៏​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត ដើម្បី​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ គ្រូពេទ្យ​សង្គ្រោះ ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការប្រឡង និង​ធ្វើការ​ផ្សព្វផ្សាយ​រាល់​លិខិតបទដ្ឋាន​ដែល​ពាក់ព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ និង​បេក្ខជន បេ​ក្ខ​នារី​ប្រឡង ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង ជា​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ ។​

​គួររំលឹកថា នៅ​មណ្ឌល​ខេត្តសៀមរាប សម្រាប់​ឆ្នាំ​សិក្សា ២០១៨ – ២០១៩​នេះ មាន​បេក្ខជន​ដែរ​ត្រូវ​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន​៨.៧១៤ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៤.៨២៩​នាក់ និង​មាន​១៣ មណ្ឌល ស្មើនឹង​៣៨៤​បន្ទប់ ចែកចេញជា ២ ផ្នែក ៖ គឺ​១. ផ្នែក​វិទ្យាសាស្ត្រ​ពិត មាន​៤​មណ្ឌល ស្មើនឹង ១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២.៩៤៤ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ១.៧០៧ នាក់ និង ២. ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនូ​ន​៥.៧៧០ នាក់ ក្នុងនោះ​ស្រី​ចំនួន​១២២ នាក់ កើនឡើង​ចំនួន​មួយ​មណ្ឌល ខណៈ​ឆ្នាំ​២០១៨ មានតែ ១២ មណ្ឌល ប៉ុណ្ណោះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួរ​រំលឹក​ផងដែរ​ថា ក្នុង​ពិធី​ចែក​រង្វាន់​សិស្ស​ឆ្នើម នៃ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប កាល​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានប្រកាស​ជា​សាធារណៈ​ថា សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅក្នុង​ទូទាំង​ខេត្ត ដែល​ជាប់ ទទួល និទ្ទេស A , B និង C នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី អាជ្ញាធរ​ខេត្តសៀមរាប ។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​បាន​ប្រឡង​ចំនួន ៧.៧៥៣​នាក់ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៥.៩០២​នាក់ ស្រី​ចំនួន ៣.៣៣៧​នាក់ ស្មើនឹង ៧៦,១៣​ភាគរយ ក្នុងនោះ​សិស្ស​ទទួលបាន និទ្ទេស A មាន​ចំនួន ២១​រូប , និទ្ទេស​B ចំនួន ៩៥​រូប , និទ្ទេស C ចំនួន ៣៧៤​រូប , និទ្ទេស D ចំនួន ១.៤២០​រូប និង​និទ្ទេស E ចំនួន ៣.៩៩២​រូប ហើយ​សិស្ស​ដែល​ទទួលបាន​និទ្ទេស A ចំនួន ២១​រូប ក្នុងនោះ​ស្រី​ចំនួន​២​រូប ត្រូវ​ទទួលបាន​រង្វាន់​ម៉ូតូ​ម្នាក់​មួយគ្រឿង ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​។​

​សិស្ស​ដែល​ទទួលបាន​និ​ន្ទេ​ស A ចំនួន ២១​នាក់​នោះ ៖ មកពី​សាលា វិទ្យាល័យ​១០ មករា ១៩៧៩ ចំនួន ០៩​នាក់ , វិទ្យាល័យ អង្គរ ចំនួន ០៤​នាក់ , វិទ្យាល័យ​កំពង់ក្ដី ចំនួន ០២​នាក់ , សាលា​អន្តរជាតិ ភ្យូ​ឆឺ​រ​ប្រាយ ចំនួន ០២​នាក់ , វិទ្យាល័យ ហ៊ុនសែន វត្ត​ស្វាយ ចំនួន ០១​នាក់ , វិទ្យាល័យ ដំ​ដែក ចំនួន ០១​នាក់ , វិទ្យាល័យ អេ​អូ​អេស ០១​នាក់ និង​សាលា​ញូវយ៉ក​អន្តរជាតិ ចំនួន​១​នាក់ ៕


​អត្ថបទ និង រូបថត ៖ លោក លីវ សុខុន និង រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A ឆ្នាំ​២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគម​ខ្មែរ​-​ចិន​នៅ​ខេត្តសៀមរាបទទួលបាន​ចំណេះដឹង​បន្ថែមអំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខណៈ​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​តាមរយៈ​កម្លាំងកាយ​ចិត្ត និង ធនធាន​ហិរញ្ញវត្ថុ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

សមាគម​ខ្មែរ​-​ចិន​នៅ​ខេត្តសៀមរាបទទួលបាន​ចំណេះដឹង​បន្ថែមអំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខណៈ​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​តាមរយៈ​កម្លាំងកាយ​ចិត្ត និង ធនធាន​ហិរញ្ញវត្ថុ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

ព្រឹក​មិញ​នេះ រដ្ឋបាល​ស្រុក​ពួកសហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

ព្រឹក​មិញ​នេះ រដ្ឋបាល​ស្រុក​ពួកសហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

បណ្តា​ក្រុមហ៊ុន​ចិនបញ្ឈប់​ការបញ្ជាទិញ ផលិតផល​កសិកម្ម ពី​សហរដ្ឋអាមេរិក​

បណ្តា​ក្រុមហ៊ុន​ចិនបញ្ឈប់​ការបញ្ជាទិញ ផលិតផល​កសិកម្ម ពី​សហរដ្ឋអាមេរិក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.