Friday, December 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១អាណត្តិ​៣

ដោយ Pothe Thun
06/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១អាណត្តិ​៣
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៥ ខែសីហា ឆ្នាំ​២០១៩ លោកជំទាវ ស៊ិន ណ​ម ប្រធាន​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​៣ នៃ គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាប ដែល​ហៅ​កាត់​ថា គ​.​ក​.​ស​.​ក ដើម្បី​ធ្វើការ​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន​ដូចជា ៖
១- ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​ប្រតិទិន​កិច្ចប្រជុំ​សាមញ្ញ របស់ គ​.​ក​.​ស​.​ក​. ខេត្ត ចាប់ពី​ខែកក្កដា ឆ្នាំ ២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០។
២– របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំ​ខែមិថុនា និង​ខែកក្កដា ឆ្នាំ​២០១៩ របស់​គណៈកម្មការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្តសៀមរាប។
៣- របាយការណ៍ ស្តីពី​ស្ថានភាព​ស្ត្រី យុវវ័យ កុមារ​និង​ជន​ងាយ​រងគ្រោះ តាម​បណ្តា​វិស័យ​ពាក់ព័ន្ធ​រួមមាន ៖ វិស័យ​អប់រំ , សុខភាព , អនាម័យ ទឹកស្អាត , សន្តិសុខ​ស្បៀង , សង្គមកិច្ច , ពលកម្ម​កុមារ , សមភាព យេនឌ័រ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ប្រចាំខែ​មិថុនា និង​ខែកក្កដា ឆ្នាំ​២០១៩ និង​៤- បញ្ហា​ផ្សេងៗ និង​សំណូមពរ ។​

​លោកជំទាវ ស៊ិន ណ​ម មានប្រសាសន៍ថា ការងារ​ស្ត្រី និង កុមារ​ជាការ​ងារ​មួយ​ដែលមាន​សារៈសំខាន់​ណាស់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង ក្រសួង​កិច្ចការនារី ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប បាន​នឹង​កំពុង​យកចិត្ត​ដាក់​ជាខ្លាំង ក្នុងការ​លើកស្ទួយ ការ​គាំពារ និង ការការពារ លើ​បញ្ហា​ការអប់រំ​កុមារ , បញ្ហា​ភាព​ងាយ​រងគ្រោះ , បញ្ហា​សុខភាព​មាតា ទារក និង អាហារូបត្ថម្ភ , បញ្ហា​ទឹកស្អាត​និង​អនាម័យ , បញ្ហា​កិច្ចការពារ​កុមារ ។​ល​។ ដូច្នេះ សូម​ឲ្យ​បណ្តា​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវយក​ចិត្ត​ដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​រាល់​ភារកិច្ច និង​បញ្ហា​នានា​ចំពោះ​ស្ត្រី យុ​វ័យ កុមារ និង​ជន​ងាយ​រងគ្រោះ​ដែល​កើតឡើង​នៅ​នឹង​មូលដ្ឋាន ព្រោះថា នេះ​ជាការ​ងារ​រួមគ្នា​មួយ ហើយ​រាល់​បញ្ហា​ដែល​កើតមានឡើង ត្រូវ​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព និង​ទាន់ពេលវេលា ដើម្បី​ជៀសវាង​ការ​យឺតយូរ​នាំ​ឲ្យ​ជនបង្ក​រត់គេចខ្លួន​ទៅ​ឆ្ងាយ ។​

​ក្នុងឱកាស​នោះដែរ លោកជំទាវ ស៊ិន ណ​ម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​តែងតែ​ចូលរួម​មតិយោបល់ កិច្ចពិភាក្សា និង​បាន​លើក​បញ្ហា​ដែល​កើតឡើង ដើម្បី​ដោះស្រាយ​រួមគ្នា និង​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023

​សូម​រំលឹកថា កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក លោកស្រី ជា​អនុប្រធាន ជា​សមាជិក សមាជិកា នៃ​គណ​:​កម្ម​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ព្រមទាំង​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ សរុប​ចំនួន​៣៣​នាក់ ៕

​អត្ថបទ និង រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្តសៀមរាបច្ចការ​ស្ត្រី​និង​កុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ​

អាជ្ញាធរ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ ស្តីពី​កា​រៀបចំ​សុខ​សណ្តាប់ធ្នាប់និង​របៀបរៀបរយ​សាធារណៈ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ​

សមាគម​ខ្មែរ​-​ចិន​នៅ​ខេត្តសៀមរាបទទួលបាន​ចំណេះដឹង​បន្ថែមអំពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខណៈ​ប្រធានសភា​ពាណិជ្ជកម្ម​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ អំពាវនាវ​ឲ្យ​មានការ​ចូលរួម​តាមរយៈ​កម្លាំងកាយ​ចិត្ត និង ធនធាន​ហិរញ្ញវត្ថុ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​

ព្រឹក​មិញ​នេះ រដ្ឋបាល​ស្រុក​ពួកសហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

ព្រឹក​មិញ​នេះ រដ្ឋបាល​ស្រុក​ពួកសហការ​ជាមួយ​មន្ត្រីជលផល បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    89 shares
    Share 36 Tweet 22
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.