Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

ដោយ Pothe Thun
05/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​គម្រោង​នៃ​ការរៀបចំ​មហោស្រព​ដែល​ហៅថា បុណ្យ​រួម កាលពី​យប់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៩​នេះ លោក សុង សេង ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ប្រចាំខេត្ត​សៀមរាប បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​បូរាណ​ថ្មី លើក​ទី​២ ដែល​គេ​ឲ្យ​ឈ្មោះថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មានការ​ចូលរួម​ដោយ​ក្រុម​សិល្បករ មកពី​បណ្តា​ប្រទេស​ជុំវិញ​តំបន់​ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង វៀតណាម បូក​នឹង​ប្រទេស​ជប៉ុន​ផងដែរ ដែលមាន​កម្មវិធី​ជាច្រើន​ត្រូវបាន​រៀបចំឡើង ដូចជា ការប្រគំ​តន្ត្រី , វេទិកា​ពិភាក្សា ចែករំលែក​នូវ​បទពិសោធន៍ និង​ជំនាញ​របស់​ពួកគេ សាប​ព្រួស​គ្រាប់ពូជ​វប្បធម៌​-​សិល្បៈ ជាមួយ​កិច្ចសហការ​រវាង​ប្រទេស​និង​ប្រទេស​ក្នុង​តំបន់​មេគង្គ និង​ជប៉ុន នាពេល​អនាគត និង​សិក្ខាសាលា នៅ​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ខេត្តសៀមរាប ។​

​លោក សុង សេង បានបញ្ជាក់​ទៀតថា ជាមួយគ្នានេះ​ផងដែរ “​បុណ្យ​រួម​” មាន​គោលបំណង​ជួយ​ជំរុញ និង​លើកទឹកចិត្ត ដល់​សិល្បករ សិល្បការិនី ដែល​បាន​ចូលរួម​ទាំងអស់ ឲ្យ​បន្ត​ការខិតខំ​សិក្សា​ស្រាវជ្រាវ​អភិវឌ្ឍ​តន្ត្រី​ទម្រង់​បុរាណ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​សមិទ្ធផល​ទាំងនោះ នឹងត្រូវ​បាន​យកមកចែក​រំលែក​ដល់​ទស្ស​និក ជន ដែល​មិន​ធ្លាប់បាន​ទស្សនា​ឬ​មិន​ធ្លាប់បាន​ស្តា​ល់ ហើយ​កម្មវិធី​សម្តែង​ជូន​ទស្សនិកជន នឹងត្រូវ​បានបង្ហាញ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​មហោស្រព​នោះ គឺ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ ប៉ុន្តែ​បើទោះជា​យ៉ាងណាក៏ដោយ ការច្នៃប្រឌិត អភិវឌ្ឍ​តន្ត្រី​បូរាណ ត្រូវបាន​ស្ថិតនៅក្នុង​ក្តី​ព្រួយបារម្ភ​មួយចំនួន ថា​អាច​នឹងមាន​ហា​នី​ភ័យ​ទៅ​ថ្ងៃ​អនាគត អំពី​ការបាត់បង់​ទម្រង់​ដើម​នៃ​សិល្បៈ​បូរាណ ។​

​លោក សុង សេង មានប្រសាសន៍​បន្ថែមថា ឆ្នាំនេះ ពិតជា​ឆ្នាំ​ដែល​គួរ​ឲ្យ​រំភើប​រីករាយ ដោយសារតែ​ឆ្នាំ​២០១៩​នេះ​គឺជា​លើក​ទី​២ នៃ​ការ​ប្រារព្ធ​មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម បន្ទាប់ពី​មានការ​ប្រារព្ធ​ប្រកបដោយ​ជោគជ័យ​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ហើយក៏​ជាការ​គិត​ដោយ​មោទនភាព​ផងដែរ​ថា បណ្តា​ឆ្នាំ​បន្ទាប់​ខាងមុខ បុណ្យ​រួម នឹងមាន​វត្តមាន​ក្នុង​រយៈពេល​២​ឆ្នាំ​ម្តង នៅ​ខេត្តសៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​សូមបញ្ជាក់ថា បុណ្យ​រួម​នេះ រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​បេ​តិក ភណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្រោម​កិច្ចសហការ​ឧបត្ថម្ភ​ដោយ មជ្ឈមណ្ឌល​ប្រចាំ​អាស៊ី​របស់​មូលនិធិ​ជប៉ុន , ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា , សមាគម​សម្ព័ន្ធភាព​បារាំង​ប្រចាំខេត្ត​សៀមរាប និង ហាត​រ៉ក់​កាហ្វេ​-​អង្គរ រួមទាំង​ដៃគូ​សហការ​ជាច្រើន​ទៀត ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង
​កែសម្រួល​អត្ថបទ ៖ លោក លីវ សា​ន្ត

Tags: មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈមហោស្រព​តន្ត្រីបុរាណ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរានិង​មូលនិធិ​បរិស្ថានAEONជប៉ុន រួមគ្នា​ដាំ​កូនឈើសម្រេច​គម្រោង៤​ម៉ឹ​ន​ដើម ក្នុង​ឆ្នាំ​២០១៩

អាជ្ញាធរ​ជាតិ​អប្សរានិង​មូលនិធិ​បរិស្ថានAEONជប៉ុន រួមគ្នា​ដាំ​កូនឈើសម្រេច​គម្រោង៤​ម៉ឹ​ន​ដើម ក្នុង​ឆ្នាំ​២០១៩

មនុស្ស​យ៉ាងហោចណាស់៥​នាក់ បាន​ស្លាប់ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ កម្រិត​៦.៩ រ៉ិ​ច​ទ័​រ​នៅ​ឥណ្ឌូណេស៊ី​

មនុស្ស​យ៉ាងហោចណាស់៥​នាក់ បាន​ស្លាប់ក្នុង​គ្រោះ​រញ្ជួយ​ដី​មួយ កម្រិត​៦.៩ រ៉ិ​ច​ទ័​រ​នៅ​ឥណ្ឌូណេស៊ី​

អ៊ីរ៉ង់ រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ាក់៧០​ម៉ឺន​លីត្រ ដោយ​ចោទថា​ដឹក​ប្រេង​រត់ពន្ធ ក្នុង​ឈូង​សមុទ្រ​ពែ​ក​

អ៊ីរ៉ង់ រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ាក់៧០​ម៉ឺន​លីត្រ ដោយ​ចោទថា​ដឹក​ប្រេង​រត់ពន្ធ ក្នុង​ឈូង​សមុទ្រ​ពែ​ក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    838 shares
    Share 335 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    326 shares
    Share 130 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.