Tuesday, May 20, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

ដោយ Pothe Thun
05/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង ព័ត៌មាន លើក​ទី​៨ ឆ្នាំ ២០១៩ បាន​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ការប្រកាស​ជ័យលាភី ម្ចាស់​ពានរង្វាន់​ហើយ កាល​ព្រឹក​ថ្ងៃទី​០៤ ខែ សីហា​នេះ នា​សាល​មហោស្រព​ចតុមុខ ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតី ឯ​ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ​។​

​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​នេះ រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ សហការគ្នា​រវាង ក្រសួង ព័ត៌មាន ជាមួយនឹង​ក្រសួង អប់រំ យុវជន និង​កីឡា និង​ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ​។ កម្មវិធី​នេះ បង្កើតឡើង​ក្នុង​គោលបំណង ផ្សារភ្ជាប់ ការសិក្សាអប់រំ ជាមួយនឹង​សិល្បៈ​ដែលជា​ចំណី​សតិអារម្មណ៍​បណ្តុះ​ឲ្យ​កុមារ​ចេះ​ស្រឡាញ់ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ សាសនា អក្សរសាស្ត្រ​ជាតិ ខ្មែរ​ទាំង​ការសរសេរ ការអាន ឱ្យ​ច្បាស់ តួអក្សរ និង​ព្យញ្ជនៈ បទ​ចម្រៀង​មាន អត្ថន័យ ស្របតាម វ័យ របស់​កុមារ ប្រកប ដោយ​គុណធម៌ គុណភាព សុជីវធម៌ សីលធម៌​សង្គម ។​

​ក្នុងឱកាស​បិទ​កម្មវិធី​នាពេលនោះ ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​គួសបញ្ជាក់​ថា​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន​ឆ្នាំ​២០១៩ បាន​ឈាន​មកដល់​ថ្ងៃ​បញ្ចប់​ដោយ​ជោគជ័យ​។ ឯ ឧ រដ្ឋមន្ត្រី មានជំនឿថា គំនិត និង​ស្នាដៃ​របស់​មាតា បិតា លោកគ្រូ អ្នកគ្រូ រួមជាមួយ​ក្មួយៗ​កុមារ ទាំងអស់ នៅក្នុង​ឆ្នាំនេះ បាន​ក្លាយទៅជា​បុព្វហេតុ​កុមារ​ខ្លួនឯង​ផ្ទាល់ និង​ទទួលបាន​នូវ​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ​ជាង​នេះ សម្រាប់​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ថ្នាក់ជាតិ​ឆ្នាំ​២០២០ ខាងមុខ​ទៀត​។ ឯ ឧ បាន​បញ្ជាក់ដែរថា ក្រសួង ព័ត៌មាន ដែលមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុមការងារ​ដើម្បី​កុមារ​ជា​សេនាធិការ នឹង​ខិតខំ​បង្កើន​ការផលិត​នូវ​កម្មវិធី​ល្អៗ គ្រប់​រូបភាព ប្រកបដោយ​ភាព​ទាក់ទាញ ឲ្យ​កាន់ តែ​ច្រើន​ដើម្បី​អប់រំ​កុមារ ឲ្យ​ប្រព្រឹត្តិ​អំពើ​ល្អ និង​លើកកម្ពស់​ការយល់ដឹង របស់​ប្រជាពលរដ្ឋ អំពី​តម្លៃ​របស់​កុមារ និង​អំពី​បញ្ហា​ប្រឈម​នានា​របស់​កុមារ​។ សម្រាប់​មហោស្រព ចម្រៀង​និង​តន្ត្រី កុមារ​នេះ ឯ ឧ នឹង​ណែនាំ​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​តែម្តង ដើម្បី​អាច​ឲ្យ​អ្នក​នៅ​គេហដ្ឋាន និង​ទីកន្លែង​ផ្សេង ដែល​មិន​បានមក​ចូលរួម ក៏​អាច​មើលឃើញ​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​ឆ្លៀត​ក្នុងឱកាស​នោះ ឯ ឧ ខៀវ កាញារីទ្ធ បាន​ផ្តាំផ្ញើ​ដល់ ក្មួយៗ​កុមារ​ទាំងអស់ ខិតខំ​កសាង​ខ្លួន សិក្សា​រៀនសូត្រ ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង ពលរដ្ឋ​ល្អ ដែលជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការរួម ចំណែក​អភិវឌ្ឍន៍
​ប្រទេសជាតិ​។ ទន្ទឹមនេះ​ក៏​សូម​អរគុណ​ចំពោះ​ដល់​គ្រប់ផ្នែក​ពាក់​ព​ន្ធ័​ទាំងអស់ ដែល​បាន រួមគ្នា​រៀបចំ​កម្មវិធី​នេះ ឲ្យ ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ ជាពិសេស​បានរួម​គិត រួម​ធ្វើ ជាមួយគ្នា ដើម្បី​បុព្វហេតុ​ជាតិ និង​គុណប្រយោជន៍​កុមារ​កម្ពុជា តាមរយៈ​ការបង្កើត ស្នាដៃ​និពន្ធ​បទ ភ្លេង និង​ទំនុកច្រៀង​សម្រាប់​កុមារ​ដោយ​ឈរលើ គោល​ការ ងាយ​ចេះ ងាយ​ចាំ​។​

​គួរ​បញ្ជាក់ដែរថា ក្រុម​កុមារ​ដែល​មក​ចូលរួម ប្រឡង​នាឱកាស​ឆ្នាំនេះ មាន ចំនួន ៣៩ ក្រុម ហើយ​មាន​ទំនុកច្រៀង ចំនួន ៨០ អត្ថបទ ដែលមាន​អត្ថរូប អត្ថន័យ អត្ថរស​ល្អៗ និង​ជា​សារ​ផ្តល់​ការអប់រំ ចំណេះដឹង យ៉ាង​ទូលំទូលាយ គ្របដណ្តប់​ទៅលើ​សិ​លធ​ម៏ អត្ថ​ច​រិ​ក របស់​កុមារ ។ ជា​លទ្ធផល សម្រាប់​ម្ចាស់​ជ័យលាភី លេខ ១ មហោស្រព​តន្ត្រី និង ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង ព័ត៌មាន ឆ្នាំ ២០១៩ បាន​ទៅលើ​ក្រុម​កុមារ មក ពីសា​លា បឋមសិក្សា​ទួលគោក ដោយ​ទទួលបាន​ពាន ១ និង​ថវិកា ២០០០​ដុល្លារ សម្រាប់​លេខ ២ បាន​ទៅលើ​ក្រុម​កុមារ មកពី​សាលាបឋមសិក្សា វត្ត​កោះ ក្រុម ២ ទទួលបាន ពាន ១ និង​ថវិកា ១៥០០ ដុល្លារ និង​លេខ ៣ បាន​ទៅលើ​ក្រុម កុមារ មកពី​សាលាបឋមសិក្សា​ព្រះ​នរោត្តម ក្រុម ១ ទទួលបាន ១០០០​ដុល្លារ និង​ពាន ១​។ សម្រាប់​ក្រុម​ជាប់​លេខ ៤ សាលា​ប​ឋ​ន​សិក្សា ជ្រោយចង្វា និង លេខ ៥ សាលា ប​ឋ​សិក្សា​កុយ​តឹ​ប ដោយ​ក្នុង ១​ក្រុម ទទួលបាន​ថវិកា ២៥០ ដុល្លារ​៕

​អត្ថបទ និង រូបភាព ៖ ក្រសួង​ព័ត៌មាន​

Tags: ​ចម្រៀង​កុមារពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨មហោស្រព​តន្ត្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

អាជ្ញាធរ​ជាតិ​អប្សរានិង​មូលនិធិ​បរិស្ថានAEONជប៉ុន រួមគ្នា​ដាំ​កូនឈើសម្រេច​គម្រោង៤​ម៉ឹ​ន​ដើម ក្នុង​ឆ្នាំ​២០១៩

អាជ្ញាធរ​ជាតិ​អប្សរានិង​មូលនិធិ​បរិស្ថានAEONជប៉ុន រួមគ្នា​ដាំ​កូនឈើសម្រេច​គម្រោង៤​ម៉ឹ​ន​ដើម ក្នុង​ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    160 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    44 shares
    Share 18 Tweet 11
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    312 shares
    Share 130 Tweet 76
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    262 shares
    Share 105 Tweet 66
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.