ប្រទេសចំនួន១០បានមកជួបពិភាក្សាគ្នាលើវិស័យពាណិជ្ជកម្មទេសចរណ៍លើកទី២ នៅខេត្តសៀមរាប ក្នុងថ្ងៃនេះ
នៅសណ្ឋាគារ អេមព្រីសអង្គរ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ នេះ ក្រុមអ្នកលក់ និងអ្នកទិញ ក្នុងវិស័យទេសចរណ៍មកពីប្រទេសចំនួន១០ បានមកជួបជុំគ្នានៅក្នុងខេត្តសៀមរាប ក្នុងជំនួបពាណិជ្ជកម្មទេសចរណ៍លើក ទី២ សម្រាប់ឆ្នាំ២០១៩ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការទិញ-លក់នូវកញ្ចប់ទេសចរណ៍ឱ្យដល់ចំណុចកំពូល ជាពិសេស គឺភ្ជាប់ទំនាក់ ទំនងរវាងអ្នកទិញខាងវិស័យទេសចរណ៍អន្តរជាតិ ជាមួយអ្នកលក់ខាងវិស័យទេសចរណ៍នៅក្នុងស្រុក ...