សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងលោក នីស៊ីណុ គេន(Nishino Ken) នាយកគ្រប់គ្រងក្រុមហ៊ុន នីផុនកូអ៊ី(Nippon Koei) នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នានៃការយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប ដោយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ស្វែងរកដំណើរកម្សាន្ត។ ពិធីចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ...