លោកបណ្ឌិត ស៊ាម ង៉ុន បង្ហាញថា កម្ពុជាកំពុងមានតម្រូវការធនធានមនុស្សក្នុងការសិក្សាស្រាវជ្រាវគណិតវិទ្យាអនុវត្តន៍ និងស្ថិតិ ខណៈបច្ចុប្បន្ន ធនធានមនុស្សផ្នែកនេះមានប្រមាណ៥ភាគរយប៉ុណ្ណោះ
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីគណិតវិទ្យាអនុវត្តន៍ និងស្ថិតិ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោកបណ្ឌិត ស៊ាម ង៉ុន អនុប្រធានដេប៉ាតឺម៉ង់គណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា សន្និសីទនេះគឺមានសារៈសំខាន់ណាស់សម្រាប់វិស័យអប់រំនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងការស្រាវជ្រាវផ្នែកគណិត វិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជួយដល់លោកគ្រូអ្នកគ្រូនៅថ្នាក់ក្រោមផងដែរ ខណៈដែលសម្រាប់ការជួបពិភាក្សានៅក្នុងសន្និសីទអន្តរជាតិនេះ គឺធ្វើការពិភាក្សាដោយផ្តោតសំខាន់ទៅការស្រាវជ្រាវនៅថ្នាក់ឧត្តមសិក្សា រវាងអ្នកស្រាវជ្រាវកម្ពុជាជាមួយអ្នកស្រាវជ្រាវ ...