អ្នកបម្រើសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប ពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តសៀមរាបក្នុងខែមករាឆ្នាំ២០២២នេះ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង
ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយយោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់មកទស្សនា កម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅ ...