Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០

ដោយ Pothe Thun
25/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំនៃរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំ ខែឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរារបស់ខ្លួន ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ជាប្រធានលេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្ត ក្រុមការងារបច្ចេកទេសទាំង ៦ (ក្រុមការងារទប់ស្កាត់ ក្រុមការងារការពារជនរងគ្រោះ ការងារពង្រឹងកិច្ចសហប្រតិបត្តិការ ក្រុមការងារអនុវត្តន៍ច្បាប់ ក្រុមការងារកិច្ចការយុត្តិធម៌ ក្រុមការងារកិច្ចការទេសន្តរប្រវេសន៍) និងលោក លោកស្រី តំណាងអង្គការដៃគូ អ្នកពាក់ព័ន្ធ ជាច្រើននាក់បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរ ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ជាប្រធានលេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្ត មានប្រសាសន៏ថា ចំពោះស្ថានភាពទូទៅខេត្តសៀមរាប ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ ដែលជនល្មើសអាចប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋបានយ៉ាងងាយស្រួលដូចជា ការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជា សេវាកំសាន្ត ខារ៉ាអូខេ-ម៉ាស្សា-ធ្វើការងារតាមហាងបៀរហ្គាដិន រូបភាពភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ការនាំស្តីចេញទៅក្រៅប្រទេសតាមទិដ្ឋាការទេសចរណ៍ តែក្នុងគោលដៅរកគូស្រករ ឬលក់កម្លាំងពលកម្ម ឬកេងប្រវ័ញ្ហាផ្លូវភេទ ឬសុំទានជាដើម ។

លោក បានបន្តថា រហូតមកដល់ពេលនេះ គឺក្រុមការងារលេខាធិការដ្ឋាន និងសមាជិកមកពីមន្ទីរនានា ដូចជាស្នងការនគរបាលខេត្ត មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត មន្ត្រីរដ្ឋបាល សាលាខេត្ត ដែលមានឈ្មោះក្នុងសេចក្តីសម្រេចក្នុងក្រុមទី៣ នៅតែបន្តសម្របសម្រួល ទទួលពលករ ដែលបានវិលត្រលប់ មកពីមប្រទេសថៃវិញ នៅតាមច្រកអន្តជាតិប៉ោយប៉ែត ច្រករបៀងម៉ាឡៃ និងច្រករបៀងអូរបីជាន់។ ជាការពិតណាស់រាល់ថ្ងៃនេះ គឺបងប្អូនប្រជាពលរដ្ឋ ដែលមកពីប្រទេសថៃ ពួកគាត់ត្រូវតែជិះតាក់ស៊ីទៅមូលដ្ឋានរៀងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី បានបញ្ជាក់ទៀតថា លេខាធិការដ្ឋាន (គ.ខ.ប.ជ) មានគោលការណ៍ បានជំរុញដល់ក្រុមការងារនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងការវាយតម្លៃចំណុចខ្លាំង៖ អាជ្ញាធរខេត្ត មានលេខាធិការដ្ឋាន គណៈកម្មាធិការ (គ.ខ.ប.ជ) ជាសេនាធិការ បានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំងនឹងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត កិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាពមន្ត្រី អនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធ។ ការអប់រំផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋ អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឧបាយកលជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ បានផ្តល់ការយល់ដឹងដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយផ្ទាល់។ ការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពជាដើម ។ សម្រាប់ការអនុវត្តទិសដៅបន្ត ក្នុងការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសដល់ជនដែលបានប្រព្រឹត្តិខុស ចំណុចសេសសល់ និងភាពប្រឈម៖ ចំពោះបទល្មើសមានភាពល្អប្រសើរ និងមានកិច្ចសហការល្អ ។ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមិនស្របច្បាប់នៅមានច្រើនដដែល ។ មន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងក្រុមការងារមួយចំនួននៅមានភាពប្រឈម លើបញ្ហាធនធានមនុស្ស ថវិកា សម្ភារៈ និងមធ្យោបាយសម្រាប់ការអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាព។ មន្ទីរ-អង្គភាពពាក់ព័ន្ធ ក្រុង ស្រុក មួយចំនួន បានផ្តល់របាយការណ៍មកក្រុមការងារមានការយឺតយ៉ាវ ហើយមួយចំនួនមិនបានផ្តល់របាយការណ៍មកក្រុមការងារលេខាធិការដ្ឋាន (គ.ខ.ប. ជ) ខេត្តក៏មានដែរ ៕

អត្ថបទ និង រូបថត ៖ ស៊ាន សុផាត

Tags: អំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនដល់ គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនដល់ គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៧វត្តក្នុងខេត្តសៀមរាប

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៧វត្តក្នុងខេត្តសៀមរាប

អភិបាលខេត្តសៀមរាប ជំរុញប្រជាកសិករបង្កើនការដាំដុះ និងចិញ្ចឹមសត្វ អំឡុងពេលវិបត្តិកូវីដ១៩

អភិបាលខេត្តសៀមរាប ជំរុញប្រជាកសិករបង្កើនការដាំដុះ និងចិញ្ចឹមសត្វ អំឡុងពេលវិបត្តិកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.