Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន៧វត្តក្នុងខេត្តសៀមរាប

ដោយ Pothe Thun
26/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្ត្រីក្រោមឱវាទនាំយកទៀនចំណាំវស្សា និងទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់ក្នុងវត្តចំនួន៧ ក្នុងខេត្តសៀមរាប ដើម្បីជាតម្រូវការ ចាំបាច់របស់ព្រះសង្ឃគ្រប់អង្គ សម្រាប់ស្វាធ្យាយសិក្សារៀនសូត្រព្រះធម៌គម្ពីរក្បួនខ្នាតផ្សេងៗ ក្នុងរដូវចូលវស្សារយៈពេល៣ខែ។

វត្តទាំង៧នោះ រួមមាន វត្តទេពពោធិវង្ស វត្តព្រះព្រហ្មរ័ត្ន វត្តរាជបូណ៌ វត្តអង្គរខាងត្បូង វត្តអង្គរខាងជើង និងវត្តចំនួន២ទៀត នៅលើភ្នំគូលែន គឺ វត្តព្រះក្រាល និងវត្តព្រះអង្គធំ ដោយវត្តនីមួយៗទទួលបានទៀនធំ សម្រាប់ចំណាំព្រះវស្សា ១ គូ បច្ច័យមួយចំនួន រួមជាមួយទេយ្យវត្ថុមានដូចជា៖ សាដក អង្ករ ប្រេងម៉ាស៊ូត៣០លីត្រ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អំបិល ស្ករស ទឹកដោះគោ ទឹកបរិសុទ្ធ និងទឹកក្រូច។ ដោយឡែក នៅថ្ងៃដដែលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញទៅគោរពនៅទីសក្ការបូជាផ្សេងទៀតផងដែរ រួមមាន ព្រះនាងចេកព្រះនាងចម យាយទេព លោកតារាជ្យ និងលោកតាពេជ្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើថា ការបូជាធូបទៀន និងថ្វាយផ្កាភ្ញីដល់ព្រះពុទ្ឋរូប គឺដើម្បីឧទ្ទិសបុណ្យកុសលរំលឹកនឹកគុណទៅដល់ មាតាបិតា ញាតិកាទាំងឡាយដែលបានចែកឋានទៅ ដែលមាននៅក្នុងជំនឿព្រះពុទ្ធសាសនា បន្ថែមពីនោះ ក៏បានឯកឧត្តម រំលឹកកគុណ ដល់អតីតវីរយុទ្ឋជនយុទ្ឋនារីកងទ័ព និងប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិតក្នុងបុព្វហេតុជាតិទាំងអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា សូមឲ្យ ដួងវិញ្ញាណក្ខ័ន្ធ លោកអ្នកទាំងអស់នោះទៅកាន់ សុគតិភពជារៀងដរាបទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសប្រគេនទេយ្យវត្ថុនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា នៅកម្ពុជាវិស័យពុទ្ឋចក្រនិងអាណាចក្រតែងតែដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ។ វិស័យពុទ្ឋចក្រអាចរីកចម្រើនទៅបាន លុះត្រាតែវិស័យអាណាចក្រមានការរីកចម្រើនផងដែរ។ ហើយ ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ហេតុនេះ បងប្អូនប្រជាពលរដ្ឋ ត្រូវចេះស្រឡាញ់សន្តិភាពនិងការពារសន្តិភាព ពីព្រោះ សន្តិភាពរកបានដោយលំបាក យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ទៀន​ចំណាំ​ព្រះវស្សារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ជំរុញប្រជាកសិករបង្កើនការដាំដុះ និងចិញ្ចឹមសត្វ អំឡុងពេលវិបត្តិកូវីដ១៩

អភិបាលខេត្តសៀមរាប ជំរុញប្រជាកសិករបង្កើនការដាំដុះ និងចិញ្ចឹមសត្វ អំឡុងពេលវិបត្តិកូវីដ១៩

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា រឹតចំណងមិត្តភាព និងកិច្ចសហការលើវិស័យព័ត៌មាននៃប្រទេស ទាំងពីរ

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា រឹតចំណងមិត្តភាព និងកិច្ចសហការលើវិស័យព័ត៌មាននៃប្រទេស ទាំងពីរ

រយៈពេល៥ខែឆ្នាំ២០២០មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រកថវិកាប្រចាំឆ្នាំទ្រទ្រង់មន្ទីរពេទ្យបានតែ ៣០ភាគរយប៉ុណ្ណោះ

រយៈពេល៥ខែឆ្នាំ២០២០មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រកថវិកាប្រចាំឆ្នាំទ្រទ្រង់មន្ទីរពេទ្យបានតែ ៣០ភាគរយប៉ុណ្ណោះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.