Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រយៈពេល៥ខែឆ្នាំ២០២០មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រកថវិកាប្រចាំឆ្នាំទ្រទ្រង់មន្ទីរពេទ្យបានតែ ៣០ភាគរយប៉ុណ្ណោះ

ដោយ Pothe Thun
29/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២០នេះ ការរៃអង្គាសប្រាក់សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ នៃថវិកាសរុប ដែលបានគ្រោងទុកសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំ២០២០ របស់មន្ទីរពេទ្យ នេះបើតាមការលើកឡើងរបស់ អ្នកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំងសាធារណៈប្រចាំប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងឱកាសទទួលមូលនិធិជាង៤ម៉ឺនដុល្លា ពីក្រុមហ៊ុនរ៉ូយអ៊ីនហ្វីនីធីខូលិធីឌី នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០។

អ្នកស្រីបន្តថា អំឡុងវិបត្តិជំងឺកូវីដ១៩ ថវិកា ដែលឧបត្ថម្ភដោយ ម្ចាស់ជំនួយនៅក្រៅស្រុក និងក្នុងស្រុកមានការថយចុះជាលំដាប់។

អ្នកស្រី បញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងមក ពោលរយៈ៥ខែដូចគ្នានេះ មន្ទីរពេទ្យកុមារអង្គរទទួលថវិកាពីសប្បុរសជនបានប្រមាណ៥០ភាគរយ ដែលធ្វើអោយមន្ទីរពេទ្យត្រូវកាត់បន្ថយការចំណាយថវិកាប្រចាំឆ្នាំជាង៦លាន៥សែនដុល្លាមកត្រឹមជាង៥លាន៩សែនដុល្លាក្នុងមួយឆ្នាំវិញ។ សម្រាប់ឆ្នាំ២០២០នេះ កម្មវិធីរៃអង្គាសថវិកាជាច្រើនរបស់មន្ទីពេទ្យត្រូវបានលុបចោល ដោយសារបំរាមជួបជុំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការការឆ្លងរិករាលដាលនៃជំងឺកូវីដ១៩ ខណៈ អ្នកជំងឺជាកុមារតូចៗ នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនគិតកម្រៃសេវាមួយនេះ មានការកើនឡើងជាបន្តបន្ទាប់។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប្រធានការិយាល័យទំនាក់ទំងសាធារណៈប្រចាំប្រទេសកម្ពុជា រូបនេះ មានការព្រួយបារម្ភ ពីកង្វះថវិកានៅឆ្នាំក្រោយទៀត បើសិនវិបត្តិនៃជំងឺកូវីដ១៩ នៅតែបន្ដបន្លាយជាសកលបន្ដទៀត ព្រោះម្ចាស់ជំនួយដល់មន្ទីរពេទ្យកុមារអង្គរភាគច្រើនជាសប្បុរសជននៅក្រៅប្រទេស។

បើតាមតំណាងមន្ទីរពេទ្យកុមារអង្គរ លើកឡើងថា បើទោះបីបាត់បង់ការរៃអង្គាសប្រាក់ពីកម្មវិធីផ្សេងៗក្ដីមានការអាក់ខាន ប៉ុន្តែក្រុមការងារនៃមន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងស្វែងរកការរៃអង្គាសនៅតាមអនឡាញបន្ថែម ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាបមួយនេះ។ ជាក់ស្ដែង ក្រុមហ៊ុនរ៉ូយអ៊ីនហ្វីនីធីខូលិធីឌី បានរៀបចំកម្មវិធីរៃអង្គាស តាមរយៈការផ្សាយផ្ទាល់ អំពាវនាវនៅលើបណ្ដាយសង្គមហ្វេសប៊ុក មេរ៉ូយ ឃ្វីន អោវ យូនីវើស (MaeRouy Queen of Universe) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីប្រមូលយកនូវថវិកា មកជួយទ្រទ្រង់មន្ទីរពេទ្យ ក្នុងកាលៈទេសៈដ៏លំបាកនេះ។

សូមជម្រាបថា មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេលជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ននេះ ដែលត្រូវចំណាយជាង៦លានដុល្លាក្នុងមួយឆ្នាំ៕

អត្ថបទ និង រូបថត ៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុមហ៊ុនរ៉ូយអ៊ីនហ្វីនីធីខូលិធីឌីមន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ដល់ប្រធានសាខាគយ និងរដ្ឋាករទើបចូលកាន់តំណែង ពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗ របស់រាជរដ្ឋាភិបាល

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ដល់ប្រធានសាខាគយ និងរដ្ឋាករទើបចូលកាន់តំណែង ពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗ របស់រាជរដ្ឋាភិបាល

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.