Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ដល់ប្រធានសាខាគយ និងរដ្ឋាករទើបចូលកាន់តំណែង ពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗ របស់រាជរដ្ឋាភិបាល

ដោយ Pothe Thun
29/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
162
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បានសាទរចំពោះ លោក កាំង លាង ជាប្រធានសាខាគយ និងរដ្ឋាករ ដែលទើបចូលកាន់មុខតំណែងថ្មី ក្រោមអធិបតីភាព លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់លោក ប្រធានសាខា ដើម្បីធ្វើការពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗ ក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។ ក្នុងនោះរួមមាន៖
-ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការជាមួយអាជ្ញាធរដែនដីជាពិសេសស្ថាប័នតុលាការ ដោយឈរ លើមូលដ្ឋានច្បាប់។
-ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រង ចេះសម្របសម្រួលតាមដានការងារ និងលើកទឹកចិត្តមន្រ្តីក្រោមឱវាទ ដើម្បីពួកគេបញ្ចេញឱ្យអស់ពីសមត្ថភាព និងមនសិកាការងាររបស់ខ្លួន។ -ត្រូវមានគំនិតផ្តួចផ្តើម និងមនសិកាការងារខ្ពស់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ។-ត្រូវបន្តជម្រុញការបើកប្រអប់តវ៉ាគយ ឱ្យបានទៀងទាត់ និងជាប់ ជាប្រចាំ។
-ត្រូវបង្កើនការប្រមូលចំណូលពន្ធអាករ ជូនរដ្ឋឱ្យបានគ្រប់ និងលើសផែនការប្រកបដោយវិជ្ជាជីវៈខ្ពស់។-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។-ត្រូវបន្តអនុវត្តនូវបទបញ្ជាទាំង ១០ចំណុច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
-ត្រូវបង្កើនសកម្មភាពស្រាវជ្រាវ និងបង្រា្កបអំពើរត់ពន្ធពិសេសលើទំនិញគ្រឿងអេឡិកត្រូនិក និងទំនិញ ដែលត្រូវបិតត្រាពន្ធគយ។-ត្រូវបន្តពង្រឹងផ្នែករដ្ឋបាលគយ គោលនយោបាយគយ ការងារបច្ចេកទេស និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងប្រតិបត្តិការគយ។-ត្រូវបន្តពង្រឹងការផ្សព្វផ្សាយនូវខ្លឹមសារលិខិតបទដ្ឋាននានាជូនដល់មន្ត្រីគយនិងភាគីពាក់ព័ន្ធ។
– ត្រូវអនុវត្តន៍ឱ្យម៉ឺងម៉ាត់អភិក្រមទាំង៥ ១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង៥.វះកាត់ របស់សម្តេច នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលរងខេត្ត បន្ថែមថា៖ ការប្រកាសចូលកាន់មុខតំណែង ប្រធានសាខាគយ និងរដ្ឋាករខេត្តសៀមរាប នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ការលំបាកនានា ដែលកើតមានឡើងកន្លងមក ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មីសំដៅធានាបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភារកិច្ចទាំងឡាយផ្សេងៗ ទៀតទៅតាមការចាំបាច់ ដែលរដ្ឋបាលខេត្តប្រគល់ជូន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: សាខាគយនិងរដ្ឋាករ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.