Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ដោយ Pothe Thun
30/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាប គឺជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ របស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ លោក លោកស្រី តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមផងដែរ ។

ឯកឧត្តម ទ្រី ម៉េង មានប្រសាសន៏ថា ចំពោះការប្រកាសទទួលស្គាល់ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាបនេះ គឺជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងគោលបំណងរួមគ្នារវាងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់ ដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍អាស៊ី ជាពិសេស អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងឃុំ ដែលបានខិតខំប្រឹងប្រែងរហូតមក យើងត្រួវខិតខំប្រឹងប្រែងរួមគ្នាបន្តទៀតលើវិស័យទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ជាពិសេសចំពោះដៃគូអភិវឌ្ឍន៍ ដែលរួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ ជនបទលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាំងពីឆ្នាំ២០០៦ គឺសំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SGD)។

ឯកឧត្តម ទ្រី ម៉េង មានប្រសាសន៏បន្តថា តាមរយៈយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹក និងអនាម័យ ឆ្នាំ ២០១១ ក្រសួងអភិវឌ្ឍន៍ជនបទមានការទទួលខុសត្រូវជារួមចំពោះយុទ្ធសាស្ត្រ និងការអនុវត្តរបស់ខ្លួនក្រោមការដឹកនាំរបស់ក្រុមការងារបច្ចេកទេសសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (TWG-RWSSH) ក្នុងការបង្កើនអត្រាប្រើវាឡង់ទឹកស្អាត និងអនាម័យជនបទឲ្យស្របតាមសូចនាករដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គិតត្រឹមឆ្នាំ២០១៥ ប្រជាជន ៥០%បានទទួលការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នឹងនៅឆ្នាំ២០២៥ ប្រជាជន ១០០% បានទទួល“ វិស័យទឹកស្អាត ” និងនៅតាមជនបទប្រកបដោយនិរន្តរភាព និងការអនុវត្តវិស័យអនាម័យជនបទ យើងគិតត្រឹមឆ្នាំ២០១៥ ប្រជាជននៅតាមជនបទទទួលបាន ៣០ % និងឆ្នាំ២០២៥ ប្រជាជនទទួលបាន ១០០% ចំពោះសេវាកម្មអនាម័យប្រកបដោយនិរន្តរភាព និងការរស់នៅក្នុងបរិស្ថានអនាម័យល្អ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបានប្រគល់សិទ្ធិដឹកនាំធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងអនាម័យខ្លួនប្រាណ ក្នុងចំណោមប្រជាជននៅតាមជនបទស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយ ជាការឆ្លើយតបជាមួយផែនការសកម្មភាពជាតិរបស់ក្រសួង ៣៥% ដើម្បីអភិវឌ្ឍន៍ជនបទ ក្នុងគ្រួសាររស់នៅតាមជនបទនឹងអនុវត្តអនាម័យនៅនឹងកន្លែងដោយសុវត្ថិភាពនៅតាមស្រុកឲ្យកាន់តែច្រើនឡើងៗ។ ក្នុងរយ:កាលកន្លងមកយើងបានទទួលស្គាល់ថាជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដូចជាពេលនេះ រួមមានឃុំ តាសោម ស្រុកអង្គរជុំខេត្តសៀមរាប ឃុំបាយដំរាំ ក្នុងស្រុកបានណន់ ខេត្តបាត់ដំបង ដែលជាឃុំត្រូវបានប្រកាស។ កាលពីមុនយើងមានស្រុកស្វាយទាប និងស្រុករំដួល ខេត្តស្វាយរៀង និងស្រុកបន្ទាយមាស ស្រុកជុំគីរី ខេត្តកំពត និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រកាសនាខែមករា ឆ្នាំ២០២០រួចមកហើយ ជាស្រុកទី ៥ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនោះ ៕

អត្ថបទ និង រូបភាព ៖ ស៊ាន សុផាត

Tags: #ព៍ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

ស្ថានទូតសហរដ្ឋអាមេរិក មានគោលដៅបង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក !

គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

កិច្ចប្រជុំគណៈគម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំគណៈគម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.