Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា រឹតចំណងមិត្តភាព និងកិច្ចសហការលើវិស័យព័ត៌មាននៃប្រទេស ទាំងពីរ

ដោយ Pothe Thun
26/06/2020
នៅក្នុង ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាទីស្តីការ ក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ ឯកឧត្តម អឺមីនី ហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ដើម្បីធ្វើការរឹតចំណងមិត្តភាព និងកិច្ចសហការលើវិស័យព័ត៌មាននៃប្រទេស ទាំងពីរ កម្ពុជា និង ទីម័រខាងកើត កាន់តែមានភាពរឹងមាំ ល្អ បន្តទៅថ្ងៃអនាគត។

តាមការបញ្ជាក់របស់ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បង្ហាញថា ឯកឧត្តមឯកអគ្គរដ្ឋទូត សម្ដែងនូវការ រីករាយ ដែលបានមកបំពេញបេសកកម្មការងារ ការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ក៏បានកោតសរសើរចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម បម្រើដល់ប្រជាជន និងរាជរដ្ឋាភិបាល តាំងពីដើមរហូតមកដល់ពេល បច្ចុប្បន្ននេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ប្រទេសទីម័រខាងកើត ជាប្រទេសតូចមួយ ដែលទើបនិងកកើតឡើង ហើយធ្លាប់បានជួបការឈឺចាប់ដូចប្រទេសកម្ពុជា កាលពីពេលកន្លងមក គឺសង្គ្រាមស៊ីវិល ឥតឈប់ឈរ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមបានបង្ហាញពី ការចង់ពង្រឹង និងពង្រីកកិច្ចសហការ ជាមួយក្រសួង ព័ត៌មាន ក្រោមការគាំទ្រពី សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ តាមរយៈនៃកិច្ចសហការគ្នានេះ ឯកឧត្តម ក៏បានស្នើដល់ ស្ថាប័នសារព័ត៌មាន នៃប្រទេសទាំងពីរ ធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ដើម្បីផ្សព្វផ្សាយឲ្យប្រជាជន ទីម័រ និង ប្រជាជនកម្ពុជា បានស្គាល់គ្នាកាន់តែច្បាស់ជាងមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទាក់ទងនឹងកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងការរីករាយ និង ស្វាគមន៍ចំពោះកិច្ចសហការគ្នារវាងប្រទេសទាំងទាំងពីរ ពិសេសលើវិស័យសារព័ត៌មាន ដោយក្នុងនោះ ឯកឧត្តម នឹងចាត់បញ្ជូន ថ្នាក់ដឹកនាំ និងអ្នកយកព័ត៌មាន ពីស្ថាប័ន ទូរទស្សន៍ជាតិ កម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ទៅធ្វើទស្សនកិច្ច និងថតយកនូវទិដ្ឋភាព ជីវភាពរស់នៅរបស់ប្រជាជានទីម័រខាងកើត យកមកធ្វើការផ្សព្វផ្សាយ ឲ្យ ប្រជាជនកម្ពុជា បានឃើញ យល់ និងស្គាល់គ្នាកាន់តែជិតស្និតថែមទៀត។ ឆ្លៀតក្នុង ឱកាស នោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានស្វាគមន៍ និងជូនពរដល់ ឯកឧត្តម ឯកឧត្តម អឺមីនី ហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ទទួលបានជោគជ័យ ក្នុងអាណត្តិបេសកកម្មការការងារទូត នៅ កម្ពុជា៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៥ខែឆ្នាំ២០២០មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រកថវិកាប្រចាំឆ្នាំទ្រទ្រង់មន្ទីរពេទ្យបានតែ ៣០ភាគរយប៉ុណ្ណោះ

រយៈពេល៥ខែឆ្នាំ២០២០មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រកថវិកាប្រចាំឆ្នាំទ្រទ្រង់មន្ទីរពេទ្យបានតែ ៣០ភាគរយប៉ុណ្ណោះ

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ដល់ប្រធានសាខាគយ និងរដ្ឋាករទើបចូលកាន់តំណែង ពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗ របស់រាជរដ្ឋាភិបាល

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ដល់ប្រធានសាខាគយ និងរដ្ឋាករទើបចូលកាន់តំណែង ពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និងគោលការណ៍ណែនាំថ្មីៗ របស់រាជរដ្ឋាភិបាល

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាឃុំដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.