គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ
ក្រៅពីមិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្ដម ...