Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដីខេត្តនិងរដ្ឋបាលក្រុងសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងសង្កាត់ក្របីរៀល

ដោយ Pothe Thun
05/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្ត និងរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងភូមិចំនួន៤ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាបសរុប ៤.៥៧០ក្បាលដី ដើម្បីធ្វើការពិនិត្យ និងតវ៉ា ដែលមានរយ:ពេល ១៥ថ្ងៃ ក្នុងបរិវេណវត្តព្រៃផ្តៅ។

អនុមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប លោក ប៊ូ ជុំសម្បត្តិ បានឲ្យដឹងថា សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីរបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួចកន្លងមកបានចំនួន ១០៧ភូមិ រួមមាន៖ ក្រុងសៀមរាប បាន១០សង្កាត់ ស្មើនឹង ៦២ភូមិ, ស្រុកពួក បាន៦ភូមិ, ស្រុកប្រាសាទបាគង បាន៨ភូមិ, ស្រុកសូទ្រនិគម ចំនួន២០ភូមិ, ស្រុកក្រឡាញ់ ចំនួន៨ភូមិ និងស្រុកជីក្រែង ចំនួន១ភូមិ។

លោក ខឿន រដ្ឋា អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ មានរយៈពេល ១៥ថ្ងៃនេះ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកសង្ឃឹមនិងជឿជាក់ថា អ្នកដែលមានការពាក់ព័ន្ធទាំងអស់នឹងអញ្ជើញមកចូលរួមពិនិត្យមើលទិន្នន័យដែលបានបិទផ្សាយនេះ ដូចនៅលើបញ្ជីឈ្មោះម្ចាស់ដី ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ សាវតា ទំហំដី ប្រភេទទ្រព្យ និងនៅលើប្លង់សុរិយោដី ត្រូវពិនិត្យមើល ទីតាំងដី រូបរាងដី ព្រោះនេះគឺជាឱកាសចុងក្រោយហើយដែលបងប្អូន មីងមា និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់មានសិទ្ធិធ្វើការកែតំរូវ ឬជំទាស់តវ៉ាបានក្នុងករណីដែលពិនិត្យមើលទៅឃើញថា មានកំហុសឆ្គងនោះ អាចមកជួបគណៈកម្មការរដ្ឋបាលបាន៕

 

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដាក់តាំងបង្ហាញហូលផាមួង ដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនទស្សនា និងសិក្សាស្វែងយល់

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដាក់តាំងបង្ហាញហូលផាមួង ដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនទស្សនា និងសិក្សាស្វែងយល់

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥

សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ

សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.