Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ

ដោយ Pothe Thun
06/02/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសន្និបាតឆ្នាំទី៦ នៃសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ២០២៣ ដែលធ្វើឡើងនៅសៀមរាប នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក លី សំរិទ្ធ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការជួយគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ នៅក្នុងខេត្តគោលដៅទាំង៧ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។

លោកអភិបាលរងខេត្ត បានបង្ហាញថា ក្នុងនាមជាអាជ្ញាធរខេត្ដ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយដល់កសិករទាំងការផលិត និងទីផ្សារ ប៉ុន្ដែអាជ្ញាធរខេត្ដមានដៃគូរច្រើនសម្រាប់អភិវឌ្ឍន៍ជីវភាពកសិករ។ ជាក់ស្ដែងតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់បឹងទន្លេសាបជំហ៊ានពីរនេះ សមាគមកែលម្អជីវភាពកសិករ ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការជួយតម្រង់ទិសសមាគម និងជួយដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងសមាគម ដើម្បីរក្សាបាននូវនិរន្តរភាព ភាពរីកចម្រើនដល់ក្រុមកែលម្អជីវភាព ពីព្រោះក្រុមកែលម្អជីវភាពទាំង ១.៩០៦ក្រុមនេះ មានសមាជិកក្រុមប្រមាណ ៤៥.៧៣៣គ្រួសារ ហើយកន្លងមកក៏បានទទួលទុនបង្វិលពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជាង ១១លានដុល្លារផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា សម្រាប់ខេត្តសៀមរាប ក្រុមកែលម្អជីវភាពកសិករ មានចំនួន ៣៥៦ក្រុម នៅក្នុងភូមិ ៣៤៤ភូមិគោលដៅ និងមានសមាជិកសរុបចំនួន ៨.៣៣១នាក់ ដែលក្នុងនោះប្រភេទក្រ១ ប្រមាណ ២.៧២៩នាក់ និងក្រ២ ប្រមាណ ២.៧៤៦នាក់ ខណៈដែលទុនបង្វិលដែលគាំទ្រដោយគម្រោង និងសមាជិកក្រុមទាំងអស់ គឺជាកម្លាំងផលិតយ៉ាងខ្លាំង នូវផលិតផលកសិកម្ម និងផលិតផលនានា សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះអាជ្ញាធរខេត្ដសៀមរាប សូមលើទឹកចិត្ដដល់សមាគមកែលម្អជីវភាពកសិករ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់បឹងទន្លេសាប។

ប្រធានសមាគមកែលម្អជីវភាពកសិករ លោកស្រី ម៉ន លក្ខិណា មានប្រសាសន៍ថា ក្រោយពីសមាគមបានបង្កើតទ្បើងក្នុងឆ្នាំ២០១៧ ក្រុមការងារសេវាទី២ និងទី៧ នៃក្រុមហ៊ុន អេស ប៊ី ខេ បានផ្តល់សេវាក្នុងការពង្រឹងសមត្ថភាព និងតាមដានត្រួតពិនិត្យ និងធ្វើសវនកម្មដល់ក្រុមកែលម្អជីវភាព និងបានសម្របសម្រួលក្នុងរៀបចំបង្កើតសមាគមកែលម្អជីវភាពកសិករក្រោមក្របខណ្ឌនៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប និងមានការគាំទ្រពេញទំហឹងពី គម្រោង TSSD (NCDDS)។

លោកស្រីបន្ដថា នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ សមាគមបានដឹកនាំ និងគ្រប់គ្រងសមាគមដោយខ្លួនឯង ហើយមានការជួយជ្រុមជ្រែងពីគម្រោង TSSD-AF (NCCDS) និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធ័រមូលដ្ឋានគ្រប់លំដាប់ថ្នាក់។លោកស្រីបន្ដថា ការរៀបចំសន្និបាតនេះ បានបង្ហាញសមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិទី៣ បង្ហាញអំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៣ បង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុម និងសមាគម ឆ្នាំ២០២៣ ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៤។លោកស្រីបានបន្ដថា សន្និបាតនៅថ្ងៃនេះ ដើម្បីតាមដានពិនិត្យមើលនូវរបាយការណ៍រីកចម្រើន និងរបាយការណ៍ហិរញ្ញវត្ថុក្រុមកែលម្អជីវភាពឆ្នាំ២០២២ និងឆ្នាំ២០២៣។របាយការណ៍ហិរញ្ញវត្ថុរបស់សមាគមឆ្នាំ២០២២ និងឆ្នាំ២០២៣ និងពិនិត្យ អនុម័តលើផែនការសកម្ម និងថវិកាប្រចាំឆ្នាំ២០២៤ និងការចែករំលែកបទពិសោធន៍ជោគជ័យរបស់តំណាងក្រុម និងបុគ្គលិក៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សមាគមកែលម្អជីវភាពកសិករ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងក្រុងតេជោសែនរុនតាឯក អរគុណរាជរដ្ឋាភិបាល ដែលទទួលសំណើសុំបន្ដការឧបត្ថម្ភសាច់ប្រាក់ដូចដើម

ពលរដ្ឋក្រីក្រនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្ដែងក្ដីរីករាយក្រោយបានរៀនជំនាញបច្ចេកទេសវិជ្ជាជីៈដោយមិនគិតថ្លៃ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន

ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សលើកទី១១ គ្រោងរៀបចំនៅចុងខែកុម្ភៈនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប

ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សលើកទី១១ គ្រោងរៀបចំនៅចុងខែកុម្ភៈនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.