Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន

ដោយ Pothe Thun
07/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោក អូនីស្ហ៊ិ ហ៊ីដេតុ(ONISHI Hideto) អភិបាលក្រុង TAKAMATSU ខេត្ត KAGAWA នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប នៃប្រទេសកម្ពុជា និងក្រុង TAKAMATSU ខេត្ត KAGAWA នៃប្រទេសជប៉ុន តាមរយៈប្រព័ន្ធអនឡាញ។

ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ខេត្តសៀមរាបត្រូវបានដាក់បញ្ចូលជាសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASEAN Smart City Network) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ នៅឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានទទួលជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទៅលើការសិក្សា និងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប នៃខេត្តសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ព្រមទាំងទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីទីភា្នក់ងារ JICA ទៅលើការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៨ នៅក្នុងក្រុងសៀមរាប។ អ្វីដែលពិសេសជាងនេះទៅទៀត ទីភា្នក់ងារ JICA ជាតួអង្គមួយដ៏សំខាន់ ដែលបានជួយជ្រោមជ្រែងលើការងារកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុង TAKAMATSU ខេត្ត KAGAWA នៃប្រទេសជប៉ុន រហូតដល់មានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការអរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន និងទីក្រុង Takamatsu នៃខេត្ត KAGAWA ផ្ទាល់ដែលជានិច្ចជាកាល តែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបនាពេលកន្លងមក។ និងបានថ្លែងអំណរគុណដល់ លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកទីក្រុងឆ្លាតវៃ និងភាគីJICA ដែលបានផ្តល់កិច្ចសហការ ក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃប្រកបដោយផ្លែផ្កាក្នុងរយៈកាលកន្លងមកនេះ។ ឯកឧត្តម ប្រាក់ សោភ័ណ ជឿជាក់ថាកិច្ចសហការនេះនឹងនាំមកនូវលទ្ធផលជាទីមោទនៈបន្ថែមទៀតដើម្បីញ៉ាំងឱ្យការអនុវត្តទីក្រុងឆ្លាតវៃរវាងខេត្ត ក្រុងទាំងពីរកាន់តែមានភាពរីកចម្រើន ស្របតាមនិន្នាការសកលនៃបរិបទឧស្សាហកម្មជំនាន់ទី៤។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងឱកាសនោះដែរ លោក អូនីស្ហ៊ិ ហ៊ីដេតុ(ONISHI Hideto) បានលើកឡើងពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ តាមរយៈផ្លាស់ប្តូរទសនស្សកិច្ចសិក្សាទៅវិញទៅមក និងបានទស្សនាប្រព័ន្ឋការពារគ្រោះមហន្តរាយ និងជួបសំណេះសំណាលជាមួយបណ្តាវិស័យនានាជាច្រើន និងបានប្រជុំតាមប្រព័ន្ឋអនឡាញពាក់ព័ន្ឋទៅនឹងគម្រោងផែនការទីក្រុងឆ្លាតវៃនេះផងដែរ។ តាមរយៈទំនាក់ទំនងបែបនេះ យើងក៏បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទីក្រុងឆ្លាតវៃ ហើយការចុះអនុស្សារៈណៈយោគយល់គ្នានាពេលនេះនឹងជំរុញឱ្យទំនាក់ទំនងកិច្ចប្រតិបត្តិការអនុវត្តទីក្រុងឆ្លាតវៃរវាងក្រុង TAKAMATSU ខេត្ត KAGAWAនៃប្រទេសជប៉ុន និងទីក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា កាន់តែដំណើរការទៅដោយរលូន និងជោគជ័យ។

លោក KAWAMURA Kenichi អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មានប្រសាសន៍ថា ការចុះអនុស្សារៈណៈនៃការយោគយល់នេះជាសក្ខីភាពមួយបង្ហាញអំពីកិច្ចសហប្រតិបត្តិការក្នុងការជំរុញនិងអភិវឌ្ឍវិស័យនានាដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សនិងការផ្លាស់ប្តូរទំនាក់ទំនងពាក់ព័ន្ឋនឹងទីក្រុងឆ្លាតវៃរវាងទីក្រុងនៃខេត្តទាំងពីរ។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះចាប់ផ្តើមនៅឆ្នាំ២០២០ ហើយ នៅខែឧសភាឆ្នាំ២០២២ យើងចាប់អនុវត្តគម្រោងនិងវិធីសាស្ត្រទីក្រុងឆ្លាតវៃជាគម្រោងបច្ចេកទេសដែលមានភាគីពាក់ព័ន្ឋចូលរួមាច្រើនដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃដើម្បីសម្រេចបាននូវការគ្រប់គ្រងនិងដោះស្រាយបញ្ហាដែលកើតមានឱ្យមានភាពល្អប្រសើរ។ ក្នុងគម្រោងនេះរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានសហការគ្នាយ៉ាងស្អិតរមួតទាំងទាំងជំរុញការអនុវត្ត និងពង្រឹងការអនុវត្តសមត្ថភាពជាដើម។ នៅខែកក្កដា ឆ្នាំ២០២៣ ទីក្រុង TAKAMATSU បានរៀបចំកិច្ចប្រជុំG7 ហើយបានបង្កើតនូវគោលការណ៍ ដូចជាការអនុវត្តវីធីសាស្ត្រគោលនយោបាយកម្រិតខ្ពស់សម្រាប់ក្រុមប្រកបដោយនិរន្តរភាព ផ្សព្វផ្សាយផែនការទីក្រុងឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសហប្រតិបត្តិការគាំទ្រដល់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាមួយប្រទេសកំពុងអភិវឌ្ឍ។

សូមជំរាបថា តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមគម្រោងទីក្រុងឆ្លាតវៃ នេះនឹងអនុញ្ញាតឱ្យទីក្រុងទាំងពីរទទួលបាននូវការផ្លាស់ប្តូរបទពិសោធល្អៗលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសកម្មភាពទីក្រុងឆ្លាតវៃជាមួយគ្នានឹងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងខេត្តសៀមរាប និងក្រុង Takamatsu ឱ្យកាន់តែមានភាពជឿនលឿន និងប្រកបដោយប្រសិទ្ធភាពបន្ថែមមួយកម្រិតទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស លោក បូ សាវី

Tags: ទីក្រុង​ឆ្លាត​វៃ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សលើកទី១១ គ្រោងរៀបចំនៅចុងខែកុម្ភៈនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប

ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សលើកទី១១ គ្រោងរៀបចំនៅចុងខែកុម្ភៈនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប

អភិបាលខេត្តសៀមរាប លើកទឹកចិត្តឲ្យសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត ចូលរួមថែរក្សា និងលើកតម្កើងនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ

អភិបាលខេត្តសៀមរាប លើកទឹកចិត្តឲ្យសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត ចូលរួមថែរក្សា និងលើកតម្កើងនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ

ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត

ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.