Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្តសៀមរាប លើកទឹកចិត្តឲ្យសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត ចូលរួមថែរក្សា និងលើកតម្កើងនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ

ដោយ Pothe Thun
07/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អភិបាលខេត្តសៀមរាប លើកទឹកចិត្តឲ្យសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្ត ចូលរួមថែរក្សា និងលើកតម្កើងនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានប្រាង្គប្រាសាទបុរាណរាប់ពាន់ជាមរតកដូនតាខ្មែរយើង ជាតំបន់រមណីយដ្ឋានទាំងធម្មជាតិ និងកែច្នៃជាច្រើនកន្លែង ព្រមទាំងមានតំបន់អេកូទេសចរណ៍សហគមន៍ជាច្រើនកន្លែងផងដែរ ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ដូច្នេះសូមលើកទឹកចិត្តដល់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប ចូលរួមថែរក្សា និងលើកតម្កើងនូវសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ក្នុងនោះដូចជាការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលជាការបង្ហាញ និងរំលឹកអំពីអត្តសញ្ញាណរបស់ជាតិខ្មែរយើងផង។

ឱកាសជួបចំណេះសំណាលជាមួយក្រុមប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប ដឹកនាំដោយលោកស្រី ជា សុកនួន ប្រធានសមាគម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ទៀតថា ក្នុងយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើមី្បជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្ត ឲ្យមានសន្ទុះកើនឡើងដែលវបញ្ហានេះ រដ្ឋបាលខេត្តសៀមរាប បានលើកផែនការក្នុងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដូចជាបង្កើតឲ្យមានកីឡាទេសចរណ៍ ព្រឹត្តិការណ៍សៀមរាបផ្ទះខ្ញុំ រួមទាំងមាននៅតាមសហគមន៍ ដើមី្បក្នុងការទាក់ទាញភ្ញៀវ ជាតិ អន្តរជាតិចូលមកកម្សាន្ត និង បង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ។

ឯកឧត្តម អភិបាលខេត្តសៀមរាប បន្តទៀតថា ដើមី្បឲ្យការងារទាំងនេះដំណើរការទៅបានរលូន សូមឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និង វិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្ត ក្នុងនោះសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប ក៏ត្រូវពង្រឹង និង បង្កើនគុណភាពផលិតផលរបស់ខ្លួន ទាំងការវេចខ្ចប់ផលិតផលនាំចេញឲ្យមានស្តង់ដា ការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង់ រួមទាំងការចូលរួមធ្វើសម្អាតបរិស្ថាន និង អនាម័យក្នុងខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងប្រសាសន៍របស់លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ក៏បានលើកបង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំទាំងក្នុងសង្គម និង គ្រួសារ ព្រមទាំងបានបញ្ជាក់ពីចក្ខុវិស័យគោលបំណងរបស់ សាខាសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត ដើមី្បបង្កើនសហគ្រិនភាពស្ត្រីក្នុងខេត្ត ដោយគាំទ្រគ្រួសារ និងសង្គម, ការចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់មានការរីកចម្រើន ការពង្រឹងសាមគ្គីភាពរបស់សហគ្រិនស្ត្រីពីគ្រប់វិស័យ និងការរួមចំណែកលើកកម្ពស់អាជីវកម្មរបស់ស្ដ្រីនៅកម្ពុជា។ ពិសេសការប្រមូលផ្តុំសមាជិក, ការលើកកម្ពស់សហគ្រិនស្ត្រី តាមរយៈការចែករំលែកជាសាធារណៈ ការប្រកួតថ្នាក់ជាតិ អន្តរជាតិ និងការដឹកនាំសមាគម ព្រមទាំងគាំទ្រពង្រីកទីផ្សារ តាមរយៈការភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្ម និងការផ្គូរផ្គងអាជីវកម្មជាដើម៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក លីវ សាន្ត

Tags: សមាគមសហគ្រិនស្ត្រីកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត

ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំស្វែងរកធាតុចូលពីវិស័យឯកជន ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ មានភាពទាក់ទាញកាន់តែខ្លាំង

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំស្វែងរកធាតុចូលពីវិស័យឯកជន ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ មានភាពទាក់ទាញកាន់តែខ្លាំង

កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤

កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.