Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត

ដោយ Pothe Thun
07/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់ខ្លួន ដើម្បីផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងគម្រោងនានាដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលអនុវត្តកន្លងមក។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្តសៀមរាប ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើនការយល់ដឹង និងចូលរួមអនុវត្តន៍យុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ និងលើកទី៣ នៅពេលដ៏ខ្លីខាងមុខ និងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ឋស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីភាពនៅកម្ពុជាឆ្នាំ២០៣០។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាក្រុមការងារក្រុមដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត បានគាំទ្រ និងចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៩-២០២៣ និងអនុវត្តន៍ផែនការសកម្មភាព ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ពីវិបត្តិកូវីដ-១៩ និងការរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព ឆ្នាំ២០៣០ រួមមាន៖ការលើកកម្ពស់របស់អាហារសុខភាពសម្រាប់ទាំងអស់គ្នា, ការលើកម្ពស់ភាពអង់អាចរបស់យុវជន ស្រី្ត និងជនងាយរងគ្រោះ, ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិត និងប្រព័ន្ធស្បៀង និងការពង្រឹងអភិបាលកិច្ច ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សំ សារ៉ាត អនុប្រធាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា បច្ចុប្បន្ននេះនៅថ្នាក់ជាតិយើងមានយន្តការល្អប្រសើរដើម្បីដឹកនាំសម្របសម្រួលការកែលម្អរវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងបរិវត្តកម្មប្រព័ន្ធស្បៀង ហើយនៅថ្នាក់ក្រោមជាតិ យើងទើបនឹងបានបង្កើត បាននូវយន្តការសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានីខេត្ត។ ការងារនេះក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដោយមានការគាំទ្រថវិការដោយអង្គការទស្សនៈពិភពលោកខេត្តព្រះវិហារ, អង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជា, សមាជិកសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា និងគាំទ្របច្ចេកទេសដោយកម្មវិធីសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់អាល្លឺម៉ង់, មូលនិធិសហប្រជាជាតិ ដើម្បីកុមារប្រចាំប្រទេសកម្ពុជា កម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ បានសម្របសម្រួលបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន ក៏បានវាយតម្លៃលទ្ធផលអនុវត្តគម្រោងនានា ដែលពាក់ព័ន្ធនឹងសន្តិសុខប្រព័ន្ធស្បៀងសម្រាប់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ប្រព័ន្ធស្បៀងសម្រាប់វិស័យសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ ស្ថិតនៅបញ្ចកោណទី១ មុំទី៤ គឺជាអាទិភាពសម្រាប់ការពង្រឹងប្រព័ន្ធគាំពារ សង្គម និងប្រព័ន្ធស្បៀង ដើម្បីផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ពេល វេលា។ ប្រព័ន្ធស្បៀងត្រូវបានពង្រឹងឱ្យរឹងមាំ ឆ្លាត ធន់ និងបរិយាបន្នល្អប្រសើរជាដើម៕

 

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សន្តិសុខស្បៀងអាហារូបត្ថម្ភ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំស្វែងរកធាតុចូលពីវិស័យឯកជន ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ មានភាពទាក់ទាញកាន់តែខ្លាំង

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំស្វែងរកធាតុចូលពីវិស័យឯកជន ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ មានភាពទាក់ទាញកាន់តែខ្លាំង

កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤

កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សស្លាប់ជិត ១ ៦០០នាក់

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សស្លាប់ជិត ១ ៦០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.