Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សស្លាប់ជិត ១ ៦០០នាក់

ដោយ Pothe Thun
08/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សស្លាប់ជិត ១ ៦០០នាក់
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីឆ្នាំ២០២៣កន្លងទៅ នៅទូទាំងប្រទេសកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៣ ៣១៧លើក ដែលបង្កឱ្យជនរងគ្រោះ១ ៥៩០នាក់ បានស្លាប់ និងរបួសធ្ងន់ ស្រាលសរុប ៧ ២៨១នាក់ នេះបើតាមរបាយការណ៍ឆ្នាំ២០២៣ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីចុងខែមករានេះ។

តាមការឱ្យដឹងពី លោក វរសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈនេះ បង្ហាញថា នាពេលកន្លងមក កងកម្លាំងនគរបាលចរាចរណ៍ តែងតែបានធ្វើការអប់រំ និងផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់ផ្លូវនៅតាមគោលដៅសំខាន់ៗដូចជា ទីប្រជុំជនមមាញឹក គ្រឹះស្ថានអប់រំ សាធារណៈ និងឯកជនជាដើម។ លោកបន្ថែមថា ក្នុងឆ្នាំ២០២៣ ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៩០ករណី និងបង្កឱ្យស្លាប់មនុស្សសរុបចំនួន ៧៦នាក់ ប៉ុន្តែលោកថា តួលេខនេះមានការថយចុះ បើធៀបនឹងឆ្នាំ២០២២។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក វរសេនីយ៍ទោ ជា វុទ្ធី បញ្ជាក់បន្ថែមថា ទោះជាករណីគ្រោះថ្នាក់មានការថយចុះក្ដី ប៉ុន្តែចំនួនអ្នកស្លាប់ នៅមានកម្រិតខ្ពស់នៅឡើយ។ ក្នុងនោះដែរ លោកបានអំពាវនាវដល់អ្នកបើកបរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន និងចូលរួមសហការជាមួយនគរបាលចរាចរណ៍ ក្នុងករណីអ្នកបើកបរ បញ្ជាយានយន្តខុសច្បាប់ចរាចរណ៍។

ស្របពេល ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចូលមកដល់ចាប់ពីថ្ងៃស្អែក ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានអំពាវនាវដល់អ្នកបើកបរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសសូមទទួលទានគ្រឿងស្រវឹងដោយមានការទទួលខុសត្រូវ និងចៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អគ្គស្នងការនគរបាលជាតិ ត្រូវបន្តធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរតាមដងផ្លូវ ពីព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យប្រជាពលរដ្ឋរងរបួស និងស្លាប់ជាបន្តបន្ទាប់។

រូបភាព និងអត្ថបទ៖ ក្រុមការងារការិយាល័យទូរទស្សន៍
កែសម្រួល៖ សេង ផល្លី

Tags: គ្រោះថ្នាក់​ចរាចរណ៍ច្បាប់ចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជីវករក្នុងក្រុងសៀមរាប លើកឡើងថាតម្លៃទំនិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤នេះ មួយចំនួនមានការឡើងថ្លៃ និងមួយចំនួនទៀតទាបជាងឆ្នាំមុន

អាជីវករក្នុងក្រុងសៀមរាប លើកឡើងថាតម្លៃទំនិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤នេះ មួយចំនួនមានការឡើងថ្លៃ និងមួយចំនួនទៀតទាបជាងឆ្នាំមុន

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តីទី៣របស់ខ្លួន ដើម្បីលើកយកបញ្ហាមួយចំនួនមកពិនិត្យពិភាក្សា និងដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តីទី៣របស់ខ្លួន ដើម្បីលើកយកបញ្ហាមួយចំនួនមកពិនិត្យពិភាក្សា និងដោះស្រាយ

កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤

អនុប្រធានទី១អាជ្ញាធរមីន ស្នើដល់អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធផ្តល់កិច្ចសហការជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.