Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អនុប្រធានទី១អាជ្ញាធរមីន ស្នើដល់អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធផ្តល់កិច្ចសហការជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា

ដោយ Pothe Thun
08/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យរដ្ឋបាលខេត្ត និងអ្នកពា់ព័ន្ធជុំវិញខេត្ត សូមផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យដើម្បីជាមុខមាត់ដល់ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ទាំងមូល។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងផងដែរ ពីផែនការសំខាន់ៗជាច្រើន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។ ជាមួយគ្នានោះតួនាទី និងកិច្ចការសំខាន់ៗរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤នេះ រួមមានការជំរុញកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុញ្ញា (ការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា) និងការជំរុញការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ពាក់ព័ន្ធនឹងការជំរុញសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជាបានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញានេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម មានប្រសាសន៍ថា ក្នុងនាមជាប្រធាន កម្ពុជាក៏មានកាតព្វកិច្ចក្នុងការចលនាកៀរគរធនធានពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមីននៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដែលកំពុងត្រូវការ និងប្រតិបត្តិការសកម្មភាពមីនរបស់ខ្លួន។ ជាមួយគ្នានោះ កម្ពុជា នឹងមានកាតព្វកិច្ចសំខាន់ចំនួនពីរបន្ថែមទៀតរួមមាន៖ ទី១.ដឹកនាំរាល់កិច្ចប្រជុំនានានៃអនុសញ្ញាដែលទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទី២.ចូលរួមរាល់សន្និសីទសកលផ្សេងៗទៀតពាក់ព័ន្ធនឹងសកម្មភាពមីន។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនៅខេត្តសៀមរាបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានបង្កើតនូវគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងដឹកនាំដំណើការរៀបចំនៃកិច្ចប្រនេះ ព្រោះកិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីរដ្ឋភាគីចំនួន ១៦៤ប្រទេស រដ្ឋមិនទាន់ក្លាយជារដ្ឋភាគី អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន។ កិច្ចប្រជុំកំពូលនេះដែរនឹងរៀបចំឱ្យមានការចេញសេចក្តីថ្លែការណ៍នយោបាយសៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ៥ឆ្នាំបន្តទៀត ដើម្បីឱ្យគ្រប់រដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តន៍ក្នុងគោលដៅជំរុញឱ្យពិភពលោកមួយដែលគ្មានមីន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស ,លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អាជ្ញាធរ​មីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋឃុំអំពិល ស្រុកប្រាសាទបាគង នឹងរៀបចំពិធីចាប់ត្រីរួមគ្នាសម្រាប់ប្រារព្វពិធីឡើងមាឃនៅថ្ងៃចុងសប្ដាហ៍នេះ ដែលជាពិធីមានតាំងពីបុរាណមក

ប្រជាពលរដ្ឋឃុំអំពិល ស្រុកប្រាសាទបាគង នឹងរៀបចំពិធីចាប់ត្រីរួមគ្នាសម្រាប់ប្រារព្វពិធីឡើងមាឃនៅថ្ងៃចុងសប្ដាហ៍នេះ ដែលជាពិធីមានតាំងពីបុរាណមក

ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំដល់អ្នកពាក់ព័ន្ធសហការគ្នាឲ្យបានជិតស្និទ្ធជាមួយអ្នកផ្តល់សេវាកម្មក្នុងខេត្ត ក្នុងការផ្ដល់សេវាជូនប្រតិភូនៃកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំដល់អ្នកពាក់ព័ន្ធសហការគ្នាឲ្យបានជិតស្និទ្ធជាមួយអ្នកផ្តល់សេវាកម្មក្នុងខេត្ត ក្នុងការផ្ដល់សេវាជូនប្រតិភូនៃកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានគោលដៅចម្បងបណ្ដុះបណ្ដាលកូនខ្មែរ និងខ្មែរសែស្រឡាយចិន ឱ្យទទួលបានចំណេះដឹងភាសាចិនច្បាស់លាស់

សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានគោលដៅចម្បងបណ្ដុះបណ្ដាលកូនខ្មែរ និងខ្មែរសែស្រឡាយចិន ឱ្យទទួលបានចំណេះដឹងភាសាចិនច្បាស់លាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.