Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤

ដោយ Pothe Thun
08/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទីមួយនៃអាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ដែលកិច្ចប្រជុំកំពូលនេះ គ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ព្រឹត្តិការណ៍រៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា ក្នុងទឹកដីខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយដែលបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាមិនត្រឹមតែជាប្រធានប៉ុណ្ណោះទេ គឺប្រជាជនកម្ពុជាទាំងមូលជាប្រធាននៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនថ្នាក់ពិភពលោក។ ប្រជាជនកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជុំវិញពិភពលោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គឺដោយសារតែកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាត្រូវបានជាប់ឆ្នោតធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា។ អនុសញ្ញាអូតាវ៉ា គឺជាការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សលោក អនុសញ្ញាអូតាវ៉ា មានគោលដៅបញ្ចប់នូវការឈឺចាប់របស់ប្រជាជននៅលើពិភពលោកដោយសារសំណលជាតិផ្ទុះពីសង្គ្រាម។ អនុសញ្ញានេះដែរ គឺជាអនុសញ្ញាមនុស្សធម៌ ដែលមានប្រទេសជាសមាជិករហូតដល់ ១៦៤ប្រទេស ដែលនៅសល់តែ៣៣ប្រទេសទៀតប៉ុណ្ណោះដែលមិនទាន់បានចូលរួម ហើយយើងក៏បានដឹងពីខ្លឹមសារ និងបំណងនៃអនុសញ្ញានេះវាពិតជាសំខាន់ណាស់ ខណៈដែលកាលពីពេលកន្លងទៅនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានយកបញ្ហានេះទៅផ្សព្វផ្សាយដល់អង្គការសហប្រជាជាតិ ដើម្បីស្នើសុំឲ្យពិភពលោកគ្មានមីនផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការដែរកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងផ្តល់សារវិជ្ជមានពីកម្ពុជា និងមានសារៈសំខាន់បំផុតទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា បានទទួលសុខសន្តិភាព និងសុវត្ថិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខណៈពេលប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាម និងទាមទារឱ្យមានការចូលរួមថែរក្សាសន្តិភាព និងការងារបោសសម្អាតមីន។ ក្នុងនោះឯកឧត្តម បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្នាមញញឹម និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាមួយនឹងវប្បធម៌ប្រពៃណីដ៏យូរលង់របស់កម្ពុជា ចំពោះគណៈប្រតិភូជុំវិញពិភពលោកនេះ។

សូមជម្រាបថា ក្នុងការចុះពិនិត្យទីតាំងនាពេលនេះ ក្រុមការងារបានធ្វើការពិនិត្យនៅទីតាំងគ្រោងរៀបចំកម្មវិធីដូចជា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សណ្ឋាគារសុខា និងទីតាំងមួយចំនួនស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប៕

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស ,លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កិច្ចប្រជុំកំពូលសៀមរាប-អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សស្លាប់ជិត ១ ៦០០នាក់

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សស្លាប់ជិត ១ ៦០០នាក់

អាជីវករក្នុងក្រុងសៀមរាប លើកឡើងថាតម្លៃទំនិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤នេះ មួយចំនួនមានការឡើងថ្លៃ និងមួយចំនួនទៀតទាបជាងឆ្នាំមុន

អាជីវករក្នុងក្រុងសៀមរាប លើកឡើងថាតម្លៃទំនិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤នេះ មួយចំនួនមានការឡើងថ្លៃ និងមួយចំនួនទៀតទាបជាងឆ្នាំមុន

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តីទី៣របស់ខ្លួន ដើម្បីលើកយកបញ្ហាមួយចំនួនមកពិនិត្យពិភាក្សា និងដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តីទី៣របស់ខ្លួន ដើម្បីលើកយកបញ្ហាមួយចំនួនមកពិនិត្យពិភាក្សា និងដោះស្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.