Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥

ដោយ Pothe Thun
06/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា កន្លងទៅគ្រប់អ្នកពាក់ព័ន្ធតែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ។ ប៉ុន្តែក្នុងនោះដើម្បីធានាឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នាពេលខាងមុខនេះ ទទួលបានជោគជ័យ សូមណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចូលរួមអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបន្តទៀត នៅគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការ ក៏បានជំរុញឲ្យកម្លាំងសមត្ថកិច្ច រៀបផែនការមុខសញ្ញា និងគោលដៅសំខាន់ៗ ដែលត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារយ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការភិតភ័យ ឬបំភិតបំភ័យ ក៏ដូចជាគ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សាដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រកបប្រសិទ្ធភាពប្រព្រត្តិទៅដោយរលូន មានសេរីភាពមានតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ប្រកបដោយភាពត្រឹមត្រូវ។

លោក នឹម វ៉ាន់សំ ក៏បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តសៀមរាបស្ថិតនៅមណ្ឌលភូមិភាគទី៤ (មាន៥ខេត្ត) មានចំនួន ១០អាសនៈ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែងចំនួន ៦រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦៦៨រូប ដែលមានការិយាល័យបោះឆ្នោតចំនួន២ គឺ៖ ការិយាល័យលេខ៤០០៤និង ការិយាល័យលេខ ៤០០៥ និងមានគណបក្សនយោបាយចំនួន៤ ដែលបានឈរឈ្មោះ ដែលមានឈ្មោះក្នុងសន្លឹកឆ្នោតតាមលំដាប់លេខរៀងគឺ៖១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សឆន្ទៈខ្មែរ ៣.គណបក្សហ៊ុនស៊ិនប៉ិច និង៤.គណបក្សកម្លាំងជាតិ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ

សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ

ប្រជាពលរដ្ឋក្នុងក្រុងតេជោសែនរុនតាឯក អរគុណរាជរដ្ឋាភិបាល ដែលទទួលសំណើសុំបន្ដការឧបត្ថម្ភសាច់ប្រាក់ដូចដើម

ពលរដ្ឋក្រីក្រនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្ដែងក្ដីរីករាយក្រោយបានរៀនជំនាញបច្ចេកទេសវិជ្ជាជីៈដោយមិនគិតថ្លៃ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប និងក្រុង TAKAMATSU ប្រទេសជប៉ុន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.