ស្ពានឈើប្រវែង១៨៣ម៉ែត្រ ក្នុងប្រវែងសរុប២៦៣ម៉ែត្រ នៅប្រាសាទបេងមាលា ត្រូវបានអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលស្ពានឈើឡើងវិញ ខណៈស្ពានចាស់មានភាពពុកផុយដោយអន្លើ
ស្ពានឈើមានប្រវែង២៦៣ម៉ែត្រ នៅក្នុងប្រាសាទបេងមាលា ដែលសាងសង់កាលពីឆ្នាំ២០០២កន្លងមកនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការជួសជុលឡើងវិញហើយ ក្នុងប្រវែង១៨៣ម៉ែត្រប៉ុណ្ណោះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បន្ទាប់ពីបានពិនិត្យឃើញថា ស្ពានឈើនេះមានភាពពុកផុយដោយអន្លើ រួមទាំងការពង្រីកតួស្ពានធំជាងមុន ព្រោះស្ពាននេះមានសភាពតូចចង្អៀត ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ដែលអាជ្ញាធរជាតិអប្សរាជាអ្នកទទួលខុសត្រូវលើបច្ចេកទេសជួសជុល រីឯក្រុមហ៊ុន ខាំ សាមេត ជាអ្នកផ្តល់ថវិកាទិញសម្ភារ ...