Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាបណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផល ខណៈបទល្មើសកំពុងបន្តកើតមានគួរឲ្យកត់សម្គាល់

ដោយ Pothe Thun
05/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាបណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផល ខណៈបទល្មើសកំពុងបន្តកើតមានគួរឲ្យកត់សម្គាល់
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផលទូទាំងខេត្តសៀមរាប ខណៈដែរគិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣នេះ ហាក់កំពុងមានចំនួនច្រើនគួរឲ្យកត់សម្គាល់។

ថ្លែងក្នុងកិច្ចប្រជំុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយគណៈបញ្ជាការកងឯកភាពក្រុងស្រុកទាំង៦ដែល ទាក់ទងនឹងស្ថានភាពភូមិសាស្រ្តមុខសញ្ញាជនល្មើសជលផល ដោយប្រើឧបករណ៍នេសាទសំខាន់ៗដែលជនល្មើសប្រើប្រាស់ ត្រូវវិធានការ ឬយន្តការទប់ស្កាត់ និងបង្គ្រាបកន្លងមកអោយមានប្រសិទ្ធផលខ្ពស់។ ក្នុងនោះលោកក៏បានដាក់ចេញនូវបទបញ្ជា និងវិធានការមួយចំនួនដល់គ្រប់សមត្ថកិច្ច នៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុងស្រុក ក្នុងការគ្រប់គ្រង និងបង្ក្រាបនូវរាល់សភាពការណ៍ ដែលកើតមានឡើងនៅតាមមូលដ្ឋាន។ ត្រូវស្រាវជ្រាវរាល់សំណុំរឿងបទល្មើសនេសាទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ឱ្យបានឆាប់រហ័ស ដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារធនធានធម្មជាតិ ពិសេសធនធានជលផលនៅតំបន់បឹងទន្លេសាប។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា ស្របជាមួយវិធានការទាំងនេះ ការកំណត់ឧបករណ៍សំខាន់មួយចំនួន ដែលជនល្មើសប្រើប្រាស់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ដើម្បីធ្វើការបង្ក្រាបជាបន្ទាន់ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវរាល់សកម្មភាពល្មើសជលផលជាប្រចាំ និងធ្វើអន្តរាគមន៍តាមការចាំបាច់ហើយត្រូវធ្វើការធ្វើជំរឿន និងការស្រាវជ្រាវ រកឧបករណ៍ និងមធ្យោបាយដែលប្រព្រឹត្តបទល្មើសជាបន្ទាន់។ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះបទល្មើសនេសាទ និងជនល្មើសនេសាទ ដែលបំផ្លិចបំផ្លាញធនធានជលផលនៅតំបន់បឹងទន្លេសាប។ ជាមួយគ្នានោះដែរ លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានក្រុងស្រុក និងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវផែនការខាងលើតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឱ្យដំណើរប្រព្រឹត្តទៅ ប្រកបដោយការទទួលខុសត្រូវ និងជោគជ័យគ្រប់កម្មវិធីខាងលើ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

បើតាមលោក ធិន នីសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឲ្យដឹងថា រយៈពេលមួយឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការបង្ក្រាប និងទប់ស្កាត់បទល្មើសជលផលបានចំនួន ៣០៣ករណី និងបានបញ្ជូនទៅសាលាដំបូងខេត្តចំនួន ៣៦ករណី។ ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះវិញ គិតត្រឹមរយៈពេល ១០ខែ កម្លាំងចម្រុះបានធ្វើការបង្ក្រាប និងទប់ស្កាត់បានចំនួន ២៤០ករណី ក្នុងនោះរួមាន៖ ឧបករណ៍ ប ចំនួន ១១៣ករណី, ឧបករណ៍ស្បៃមុង ៤៤ករណី, ឧបករណ៍សន្ទូចរនង ១៧ករណី, ឧបករណ៍ឈ្នក់ ១៦ករណី, ឧបករណ៍មងពាក់ ២២ករណី, ឧបករណ៍ឆកត្រី ១៥ករណី, ឧបករណ៍ឈិបយន្ត ៣ករណី, ឧបករណ៍លបប្រើស១១០ ចំនួន ៦ករណី, ឧបករណ៍អុសអួនទឹកសាប ១ករណី និងកាប់ឆ្ការគាស់រានឈុសឆាយព្រៃលិចទឹក ៣ករណី។ បានធ្វើការបំផ្លាញចោលនៅនឹងកន្លែង ២៣២ករណី, លែងត្រីចម្រុះចូលក្នុងទន្លេវិញបានចំនួន ២.៦៥៩គីឡូក្រាម និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ៨ករណី និងបញ្ជូនខ្លួនជនសង្ស័យ ៩នាក់ទៅកាន់តុលាការទៀតផង។

ជាមួយបញ្ហានេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាប អាំងវ៉ិចទ័រឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ាស៊ីន និងឧបករណ៍នេសាទដែលបង្កើតថ្មី ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ទើបករណីបទល្មើសជលផលអាចទប់ស្កាត់បាន៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: បទល្មើសជលផល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំចំនួនពីរ នៃស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងក្នុងឃុំចំនួនពីរ នៃស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

អាជ្ញាធរជាតិអប្សរាកំពុងគ្រប់គ្រងស្ថានការ និងបញ្ជៀសទឹកចេញការពារកុំឲ្យមានការជន់លិចតំបន់ប្រាសាទ

អាជ្ញាធរជាតិអប្សរាកំពុងគ្រប់គ្រងស្ថានការ និងបញ្ជៀសទឹកចេញការពារកុំឲ្យមានការជន់លិចតំបន់ប្រាសាទ

សិល្បករពិការភ្នែកខេត្តសៀមរាប ទទួលបានពានរង្វាន់ជ័យលាភីលេខ១ ទូទាំងប្រទេស និងពានរង្វាន់កិត្តិយសក្នុងការប្រឡងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣

សិល្បករពិការភ្នែកខេត្តសៀមរាប ទទួលបានពានរង្វាន់ជ័យលាភីលេខ១ ទូទាំងប្រទេស និងពានរង្វាន់កិត្តិយសក្នុងការប្រឡងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.