អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុកនិងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បំពេញការងារបិទបាយអ តាមជង្ហុកដក់ទឹក និងចន្លោះថ្មភក់ដែលបាត់ ឬខូចផ្នែកខ្លះនៃកម្រាលស្ពានហាលប្រាសាទអង្គរវត្តឱ្យប្រសើរឡើង បំណងបញ្ចៀសហានិភ័យផ្សេងៗ ពិសេសលើកតម្លៃ ព្រមទាំងសោភ័ណភាពកម្រាលស្ពានហាល ស្របពេលការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ជិតរួចរាល់។ បិទបំពេញបាយអនេះ បញ្ចៀសកុំឱ្យទឹកដក់ធ្វើឱ្យដុះស្លែរ បញ្ចៀសទឹកមិនឱ្យហូរចូលគ្រឹះ នាំឱ្យខូចគ្រឹះរបស់ស្ពានហាល ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗពេលភ្ញៀវទេសចរដើរឆ្លងកាត់។ លោក មុំ សុផុន មន្ត្រីបច្ចេកទេសអភិរក្ស ...