អង្គភាពកាំកុងត្រូលសាខាខេត្តសៀមរាប ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារដល់សិស្សានុសិស្សនិងបងប្អូនអាជីវករនៅឃុំកំពង់ភ្លុកបន្ទាប់ពីមានករណីពុលនំប៉័ងនៅឃុំនេះកាលពីពេលថ្មីៗកន្លងមក
កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ អង្គភាពកាំកុងត្រូលសាខាខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានចុះផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារ ជូនដល់សិស្សានុសិស្ស និងបងប្អូនអាជីវករ ប្រមាណជាង៤០០នាក់ នៅសាលាបឋមសិក្សាកំពង់ភ្លុក ភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ក្នុងគោលបំណងបង្កើនការយល់ដឹង និង ប្រុងប្រយ័ត្នខ្ពស់អំពីការប្រើប្រាស់ និង បរិភោគ ...